• Facebook ចាប់បានជនខិលខូចដែលលក់ Like លើ Instragram បានជិត ១០លានដុល្លារ

    ក្រុមហ៊ុន Facebook ​បាន​ចាត់វិធានការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​ក្នុង​ប្រទេស​នូវែលហ្សេឡង់​មួយ ដែល​បាន​លក់ Like ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន។

    នោះ​គឺ​ក្រុមហ៊ុន Social Media Series Limited ​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត ដោយ​ដោះដូរ​យក​ប្រាក់​របស់​អ្នក​ប្រើប្រាស់​ជា​ថ្នូរ​ផ្តល់​ជូន​នូវ​ការ​ផ្សព្វផ្សាយ​មាតិកា​បង្ហោះ​ក្លែងក្លាយ។ អំឡុង​ពេល​ដំណើរការ​អស់​មួយ​រយៈ​មក​នេះ ក្រុមហ៊ុន​ខាង​លើ​កើប​ចំណូល​បាន​ខ្ទង់ ៩,៤ លាន​ដុល្លារ​រួច​មក​ហើយ។

    ក្រុមហ៊ុន Facebook ក៏​បាន​រៀបចំ​ឯកសារ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​នៅ​រដ្ឋ California ​ហើយ​មក​ទល់​ពេល​នេះ​ប្រតិបត្តិការ​ផ្នែក​ច្បាប់​បាន​ចេញ​សេចក្ដី​សម្រេច​ថា​បុគ្គល​ ៣ រូប​ដែល​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​នោះ​ត្រូវ​បង់​នូវ​ទឹក​ប្រាក់​សរុប​ចំនួន ៥០០ ០០០ ដុល្លារ​អាមេរិក ។

    បញ្ជាក់​ថា​ជា​រឿយៗ Facebook ​បាន​ដុតដៃដុតជើង​យ៉ាង​សកម្ម​លើ​ការ​លុប​បំបាត់​នូវ​គណនី​ក្លែងក្លាយ និង​ការ​បង្កើត​នូវ​សកម្មភាព​ដែល​មិន​មែន​ជា​ការ​ពិត​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ដោយ​កាល​ពី​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​ក៏​ធ្លាប់​ប្ដឹងផ្ដល់​ដល់​ស្ថាប័ន​លក់ Like និង Follower ក្លែងក្លាយ​ចំនួន ៤ ក្នុង​ប្រទេស​ចិន​ដូច​គ្នា ហើយ​បាន​ធ្វើ​ការ​បិទ​ចោល​គណនី​ក្លែងក្លាយ​អស់​ជាង ១,៥ ពាន់​លាន​គណនី​ទៀត​ផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ