• ស្ត្រីបរទេស ដែលរងគ្រោះដោយសារផ្ទះហ្គាសនៅសៀមរាប ប្រាប់កាសែត BBC ថា៖ «នាងរបួសពេញខ្លួន ខំរត់ឲ្យប្រជាជនខ្មែរជួយ បែរគ្មានអ្នកខ្វល់ មានតែអ្នកដកទូរស័ព្ទថតរូប និងវីដេអូទៅវិញ»

    ស្ត្រីជាគ្រូបង្រៀនម្នាក់និយាយថា គាត់ស្អប់មុខខ្លួនឯងពេលនេះណាស់ បន្ទាប់ពីនាងទទួលរងការរលាកយ៉ាងខ្លាំងនៅក្នុងហេតុការណ៍ផ្ទុះកន្លែងចាក់ហ្គាសមួយនៅក្នុងប្រទេសកម្ពុជា។ អ្នកគ្រូម្នាក់នោះមានឈ្មោះថា Zoe Eleftheriou អាយុ ២២ឆ្នាំ បានរងគ្រោះថ្នាក់នេះនៅពេលគាត់បានជិះម៉ូតូកាត់កន្លែងចាក់ហ្គាស ក្នុងខេត្តសៀមរាប ដែលរងការផ្ទុះឆាបឆេះនោះ ហើយក្រោយមកទើបអាជ្ញាធររកឃើញថា កន្លែងចាក់ហ្គាសនោះគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវនោះទេ។ នាង និងមិត្តរបស់គាត់ឈ្មោះ Abbey Alexander ទាំងពីរនាក់បានរងរបួសធ្ងន់ ហើយបានសុំឱ្យប្រជាជននៅក្បែរនោះជួយដែរ ប៉ុន្តែគ្មាននរណារវល់ជាមួយឡើយ។

    ក្នុងហេតុការណ៍នោះមានមនុស្សម្នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ ពេលនោះដែរ នាង Zoe Eleftheriou និងមិត្តរបស់នាង គឺ Abbey Alexander ក៏បានរងគ្រោះឆាបឆេះទាំងពីរនាក់ ហើយគាត់ក៏បានរត់ទៅសុំការជួយពីអ្នកនៅទីនោះដែរ ប៉ុន្តែគ្មានអ្នកណាជួយគាត់នោះទេ។

    ស្ត្រីរងគ្រោះបាននិយាយថា៖ (We ran to the Cambodian people and said we needed help. Unfortunately all they did was take out their smart phones and take videos and pictures) “ពួកខ្ញុំបានរត់ទៅរកប្រជាជនកម្ពុជា ហើយនិយាយថាត្រូវការជំនួយ ប៉ុន្តែគួរឱ្យស្ដាយណាស់ អ្វីដែលពួកគេបានធ្វើ គឺនាំគ្នាដកទូរស័ព្ទរបស់ពួកគេចេញមកថតវីដេអូ និងរូបភាពទៅវិញ”។

    អ្នកគ្រូ Eleftheriou ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនិកក្បែរនោះ មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ការព្យាបាលរបស់នាងត្រូវចំណាយអស់ ២០០,០០០ផោន ប៉ុន្តែនាងមានធានារ៉ាប់រងការធ្វើដំណើរ ដើម្បីផ្គត់ផ្គង់ការព្យាបាលនេះ។ សព្វថ្ងៃនាងត្រូវការណាត់ជួបទៀងទាត់ជាមួយពេទ្យ នៅមន្ទីរពេទ្យ Queen Victoria នៅឯក្រុង East Grinstead ប្រទេសអង់គ្លេស ដើម្បីធ្វើការព្យាបាល។

    ស្ត្រីរងគ្រោះបាននិយាយផងដែរថា៖ “នៅពេលខ្ញុំមកដល់ប្រទេសថៃ វាជាលើកដំបូងដែលខ្ញុំបានឃើញមុខខ្លួនឯង ហើយខ្ញុំស្អប់វា ខ្ញុំពិតជាស្អប់វាណាស់។ ខ្ញុំនៅតែមិនចូលចិត្តវាឥឡូវនេះ ខ្ញុំមិនអាចទៅហាង Asda និងធ្វើការហាងប្រចាំសប្តាហ៍បានទេ ហើយខ្ញុំមិនអាចទៅក្លឹបរាត្រីបានទេ” ។ សូម្បីតែនៅមន្ទីរពេទ្យ ពេលជួបមនុស្សប្លែកមុខគាត់តែងតែឱនមុខចុះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ