• បើដើរលេងភ្ជុំមិនទាន់អស់ចិត្ត តោះយើងទៅលេង «ទឹកធ្លាក់ចង្ក្រានរយ» នៅខេត្តសៀមរាបម្តងទៀត !!

    ទិដ្ឋភាពទឹកធ្លាក់ចង្ក្រានរយ និង ថ្មចង្ក្រានរយ ដែលស្ថិតនៅលើភ្នំចង្ក្រានរយ នៃភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្ត សៀមរាប។ នៅទីនេះត្រូវបានគ្រប់គ្រងដោយសហគមន៏ ចង្ក្រានរយ ដែលមានផ្ទៃដីដល់ទៅ៩៥៥៤ហិតា គ្រប់ដណ្តប់ដោយព្រៃឈើនិង ជាប្រភពជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ។

    តំបន់សហគមន៏ចង្ក្រានរយនេះក៏មានកន្លែងកំសាន្ត ជាច្រើនផងដែរ ដូចជា ទឹកធ្លាក់ចង្ក្រានរយ ដាលរហាល ចាន់ក្រហម ភ្នំចង្ក្រានរ(សំបូរមុំចង្ក្រានជាច្រើនដែលអាចដាក់គំរបគ្រប់ទំហំឆ្នាំង និងត្រូវបានគេដំណាលតតគ្នាថាជាកន្លែងដាំថ្នាំរបស់សេ្តចគំលង់) ពើងតាក្អែក ដានទូក ជាដើម។

    តំបន់ទឹកធ្លាក់ចង្ក្រានរយ មានចំងាយប្រហែល 65km ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមបណ្តោយផ្លូវពាក់ស្នែង ក្បែរពើងតានាន់ ពីផ្លូវបត់ចូលអាស្រមមនោរម្យពើងតានាន់ច្រកចូលទី២ប្រហែល15km ។ផ្លូវធ្វើដំណើរមិនសូវពិបាក ឡានខ្ពស់ៗ និង ម៉ូតូងាយចូល ដល់ទឹកធ្លាក់ និងមានអាហារលក់ខ្លះដែរ។

    ទំនាក់ទំនងសហគមន៏ចង្ក្រានរយ ៖ឈឿន សុឌី ០៧១ ៤៩ ៦៤ ២៦៧ / ០៨៨ ៨៤ ៦៨ ៦៦១៕

    ប្រភព៖ ទេសចរណ៍-Tourism

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ