• Suarez ស៊ុត ២គ្រាប់ ជួយ Barcelona វាយបក​ឈ្នះ Inter នៅ UCL

    (បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៩ Luis Suarez រកបាន ២គ្រាប់នៅនាទី៥៨ និងនាទី៨៤ ដើម្បីជួយក្រុមអ្នកមានបុណ្យ FC Barcelona វាយបកឈ្នះក្រុមភ្ញៀវ Inter Milan មកពីអ៊ីតាលីក្នុងលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍លីគកំពូលអឺរ៉ុប UEFA Champions League។

    ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Camp Nou ដែលស្ថិតក្នុងទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញនោះ កីឡាករខ្សែប្រយុទ្ធ Martinez គ្រាប់បើកឆាកឲ្យ Inter Milan ត្រឹមចាប់ផ្តើមលេងបាន ៣នាទីប៉ុណ្ណោះក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ប្រចាំពូល F។

    នេះជា ២គ្រាប់ដំបូងផងដែររបស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ Suarez ក្នុងយុទ្ធនាការជើងឯកអឺរ៉ុបរដូវកាលឆ្នាំ២០១៩-២០២០ គ្រាដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ កាលពីថ្ងៃបើកឆាកពេលលេងស្មើនឹងម្ចាស់ផ្ទះ Borussia Dortmund ក៏វត្តមានកីឡាករវ័យ ២៧ឆ្នាំ និងប្រធានក្រុម Lionel Messi ផងដែរ។

    ៣ពិន្ទុលើកដំបូងនេះដែរ បានជួយឲ្យក្រុមរបស់លោក Ernesto Valverde រកបាន ៤ពិន្ទុ ឡើងទៅឈរនៅលេខរៀងទី២ ប្រចាំពូល F បណ្តោះអាសន្ន ដេញតាមពីក្រោយក្រុមអាល្លឺម៉ង់ Borussia Dortmund ដែលមាន ៤ពិន្ទុ តែនៅសល់គ្រាប់ចំណេញច្រើនជាង និង Inter Milan ឈរនៅលេខរៀងទី៣ និង Slavia Prague ឈរនៅបាតតារាងបណ្តោះអាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ