• នុះ! ចិនរកឃើញសារធាតុគីមីគ្រោះថ្នាក់ ២ ប្រភេទ មាននៅក្នុងដបទឹកអាចរក្សាកម្ដៅបានយូរ

    ចិន៖ អាជ្ញាធរចិនបានចេញសេចក្តីព្រមានមួយឲ្យប្រជាពលរដ្ឋខ្លួនឈប់ប្រើប្រាស់ដបទឹកអាចរក្សាកម្ដៅ ឬរក្សាទឹកត្រជាក់ឲ្យត្រជាក់បានយូរ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ និងក្មេងៗនោះជាបន្ទាន់ក្រោយគេបានរកឃើញថា នៅក្នុងដបទឹកទាំងនោះមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ សេចក្តីព្រមានខាងលើត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវការធានាគុណភាព និងស្រាវជ្រាវ (Research and Quality Assurance Research Institute) ក្នុងខេត្ត Jiangsu ប្រទេសចិន បានរកឃើញថា នៅក្នុងដបទឹកទាំងនោះមានផ្ទុកនូវសារធាតុគីមីចំនួន ២ ប្រភេទគឺ Asbestos Fibers និង Metal (លោហៈធាតុ) ដែលសារធាតុទាំង ២ នេះ មានកម្រិតច្រើនលើសពីកម្រិតអនុញ្ញាតតាមស្ដង់ដារវេជ្ជសាស្ត្រ។

    ការពិសោធបានរកឃើញថា ប្រសិនបើគេចាក់ទឹកផ្លែឈើស្រស់ចូលទៅក្នុងដបទឹកនោះ កម្រិតលោហៈធាតុនៅក្នុងទឹកផ្លែឈើនឹងកាន់តែកើនឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្តង។ សូមបញ្ជាក់ជូនថា ការរកឃើញខាងលើនេះគឺជាការរកឃើញចំពោះដបទឹកដែលផលិតនៅក្នុងប្រទេសចិនផ្ទាល់តែប៉ុណ្ណោះ ចំពោះដបទឹកដែលផលិតនៅប្រទេសផ្សេងទៀតនោះមិនទាន់ត្រូវគេសិក្សា និងពិសោធលើវានៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ