ថ្មីៗនេះ តារាចម្រៀង Justin Bieber និងភរិយា Hailey Baldwin បានធ្វើការរៀបការសាជាថ្មី យ៉ាងសាមញ្ញ ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តរួមសិល្បករមួយចំនួន ។
បើទោះបីជាគ្រប់គ្នា មិនបានឃើញការតុបតែងលម្អខ្លួនច្រើនដូចកូនក្រមុំដទៃក្នុងថ្ងៃមង្គលការ ប៉ុន្តែ Hailey បានបង្ហាញរបស់មានតម្លៃរបស់នាង ក្នុងបណ្ដុំរូបភាពមួយចំនួនដែលប្ដីសំណព្វចិត្តរបស់នាង ធ្វើការបង្ហោះលើ Instagram ។
ក្នុងកម្រងរូបភាពរៀបការដ៏ផ្អែមល្ហែមរវាង Justin និង Hailey អ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងទៅលើក្រវិលពេជ្រមួយគូដែលពាក់លើត្រចៀករបស់នាង ។ ក្រវិលតូចច្រឡឹងមួយគូនេះ ជាផលិតផលរបស់ក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បី Tiffany & Co. ។ បើតាមហាងគ្រឿងអលង្ការមួយនេះ បានឲ្យដឹងថា ក្រវិលនេះជាក្រវិលពេជ្រមានទំហំជាង ៥ ការ៉ាត់ និងមានតម្លៃ ១២៣ ០០០ ដុល្លារ ៕