ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងជាង២៥លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯគអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានឹងចុះហត្ថលេខាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ក្នុងទឹកប្រាក់២ ៧៧៧ ០០០ ០០០យ៉េន ឬប្រហាក់ប្រហែលនឹងជាង២៥លានដុល្លារអាម៉េរិក។
ពិធីចុះហត្ថលេខាងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕