ភ្នំពេញ៖ នាពញរឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ( BELTEI International University ) សរុប ១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃហូបអំបុកទូទាំងប្រទេស ដេីម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង ការពាររបបរាជានិយម។ ហើយសម្តេចតេជោ ក៏បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទទួលទានអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃទិវាបុណ្យឯករាជ្យជាតិ ខាងមុខនេះ៕