• សម្តេច ហ៊ុន សែន កោតសរសើរកុមារា គីម ហុង ដែលមានអាយុទើប ១០ឆ្នាំសោះ រៀនថ្នាក់ទី១០ទៅហើយ

    ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំនូវកុមារា គីមហុង ដែលមានអាយុទើបតែ៧ឆ្នាំ ហើយចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២ ហើយត្រូវបានសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុង បានសិក្សាចំណេះដឹងទូទៅ។ ដោយនៅព្រឹកថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសរសើរដល់ គីម ហុង ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ( BELTEI International University ) សរុប ១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

    ដោយ សម្តេចតេជោហ៊ុន សែន បានលើកឡើងថា កុមារា គីម ហុង ពេលនេះមានអាយុ១០ឆ្នាំទេ ហើយអាចចូលរៀនថ្នាក់ទី១០ សម្តេចបានបញ្ជាក់ថាកុមារារូបនេះកើតថ្ងៃទី៣០ ខែ៨ ឆ្នាំ២០០៩ ហើយនៅពេលអាយុ៩ឆ្នាំ កុមារារូបនេះបានប្រឡងឌីប្លូម ដូច្នេះហើយ គីម ហុង នៅអាយុ១២ឆ្នាំ នឹងប្រឡងមធ្យមសិក្សាទុយភូមិ ហើយក្នុងអាយុ១២ ឬ១៣ឆ្នាំ គេអាចចូលសាកលវិទ្យាល័យបានហើយ ។ ក្នុងនោះសម្តេចតេជោ ក៏បានស្នើឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឲ្យផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រឲ្យទៅកុមារា គីម ហុង នៅពេលដែលកុមារារូបនេះប្រឡងជាប់បាក់ឌុបផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ