យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំ បានចាប់ផ្ដើមកាលពីសប្ដាហ៍មុនជុំវិញច្បាប់ថ្មី ដែលផ្ទុះការរិះគន់ថាធ្វើឲ្យចុះខ្សោយនៃភ្នាក់ងារប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី។ ជាមួយគ្នាដែរ បាតុករក៏បង្ហាញការខឹងសម្បារទាក់ទងច្បាប់ព្រហ្មទណ្ឌថ្មី ដែលហាមប្រាមមិនឲ្យរួមភេទមុនរៀបការ និងការហាមប្រាមការរំលូតកូន។ ដោយពួកគេអះអាងថា ច្បាប់ថ្មីនេះគឺជាការបិទសិទ្ធសេរីភាពផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អះអាងថាការស្នើធ្វើច្បាប់ថ្មីនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន មុនពេលដែលលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំសភាលើកក្រោយ ខណៈពេលដែលលោកកំពុងពិចារណាដកច្បាប់ប្រឆាំងអំពើពុករលួយ៕