• ការប្រកួត​អន្តរជាតិ​ខ្នាត​ធំ​របស់​ ​Mobile​ ​Legends​:​ ​Bang​ ​Bang​​ មកដល់​កម្ពុជា​ហើយ​!

    ការប្រកួត​ខ្នាត​ធំ​របស់​ ​MOBILE​ ​LEGEND​ ​BANG​ ​BANG​ ​WORLD​ ​CAMBODIA​ ​QUALIFIER​ ​ហៅ​កាត់​ថា​ ​M1​ ​ដែល​ទទួល​រៀបចំ​ការប្រកួត​ដោយក្រុម​ហ៊ុន​ ​GEN​ ​នឹង​សហការ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ ​(​EFC​)​ ​បាន​បើក​ការ​ចុះឈ្មោះ​ហើយ​ ​ការ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី២៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ចំនួន​ក្រុម​កំណត់​ ​១២៨ក្រុម​។​

    សម្រាប់​ការប្រកួត​នឹង​ធ្វើការ​ជម្រុះ​ ​ONLINE​ ​នៅ​​ថ្ងៃទី ០២​ ​ខែតុលា ​ឆ្នាំ២០១៩ ខាងមុខនេះ​​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ ​៤ ក្រុម​ចុងក្រោយ​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នៅ​ថ្ងៃទី ១២​ ​ខែតុលា​ ​ឆ្នាំ ២០១៩​ ​ទីតាំង​ប្រកួត​នៅ​សាល​ ​AEON​ ​II​ ​សែនសុខ​។​

    ​ចំណែក​ឯ​ប្រាក់​រង្វាន់​សរុប​មាន​ចំនួន​ ​៦ ០០០ដុល្លារ​ ​(​ប្រាំមួយ​ពាន់​ដុល្លារ​)​ ​បូករួម​ទាំង​ ​Diamond​ ​(​ពេជ្រ​)​ ​ទៀតផង​ ​ក្រុមកីឡា​ករ​ជ័យលាភី​ជើងឯក​ ​និង​ទទួល​បាន​សិទ្ធិ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​វគ្គ​ផ្តាច់ព្រ័ត្រ​ ​M1​ ​2019​ ​។​

    ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​M1​ ​2019​ ​ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូតដល់​ ​២៥០ ០០០ដុល្លារ​ ​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​មានការ​ចូលរួម​ប្រកួត ១៦ ក្រុម​មក​ពី ១៣ ប្រទេស​​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ភូមា​ ​វៀតណាម​ ​ថៃ​ ​ជប៉ុន​ ​សហរដ្ឋអាមេរិក​ ​ប្រេស៊ីល​ ​រុស្ស៊ី​ ​និង​កម្ពុជា​។​

    ​ការប្រកួត​មាន២​ ​ដំណាក់កាល​​គឺ​៖

    • ដំណាក់កាល​ទី ១​ ​វគ្គ​ ​GROUP​ ​STAGE​ ​ដែល​ហៅថា​វគ្គ​សន្សំ​ពិន្ទុ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ​៤ថ្ងៃ​គឺ​នៅ​ថ្ងៃទី១១​-​១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។
    • ដំណាក់​ទី ២ ​វគ្គ PLAY​ ​OFF​ ​ដែល​ជាវ​គ្គ​ជម្រុះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ​៣ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ​១៥​-​១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​។​ ​សំរាប់​ការដែល​បាន​ចុះឈ្មោះ​ប្រកួត​ហើយ​ ​និង​ព័ត៍​មាន​បន្ថែម​សូម​ចូល​ទៅកាន់​តំណ​នេះ​៖​

    Facebook.com​/​MobileLegendsGameCambodia

    ដូច្នេះ​ក្រុមកីឡា​ករ​ទាំងអស់​ ​កុំ​ឲ្យ​ឱ​កាស​ដ៍​ធំ​នេះ​កន្លង​ផុត​ទៅ​ ​សូម​ចូលរួម​ប្រកួត​ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​។​ ​ចំណែក​ឯ​ទស្សនិកជន​ ​ដែល​ជា​អ្នកគាំទ្រ​និង​ស្រឡាញ់​វិស័យ​ ​Esports​ ​សូម​អញ្ជើញ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​ នៅ​ថ្ងៃទី១២​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ទីតាំង​ប្រកួត​​នៅ​សាល​ ​AEON​ ​II​ ​សែនសុខ​។​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ