ចិន៖ ជនល្មើសម្នាក់បានរត់គេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ប៉ុន្តែទីបំផុតត្រូវបានចាប់ខ្លួនវិញ បន្ទាប់ពីត្រូវបានប្រទះឃើញដោយដ្រូនរបស់ប៉ូលីស។ ជនល្មើសមានឈ្មោះថា Song Jiang អាយុ ៦៣ឆ្នាំ បានរត់គេចពីជំរុំពន្ធនាគារមួយកាលពីឆ្នាំ២០០២ ដោយគាត់ត្រូវបានគេឃុំខ្លួនពីបទជួញដូរស្ត្រី និងកុមារ។ Song បានរស់នៅក្នុងរូងភ្នំតូចមួយនៅក្នុងខេត្តយូណាន ហើយរស់នៅដោយការកាច់មែកឈើដើម្បីបង្កាត់ភ្លើងចម្អិនម្ហូប និងផឹកទឹកដែលប្រមូលពីទន្លេ។
ប៉ូលីសបានសង្ស័យថា Song Jiang បានលាក់ខ្លួននៅទីតាំងនោះតាំងពីដើមខែកញ្ញា ប៉ុន្តែពួកគេមិនអាចរកឃើញជនល្មើសនោះទេ រហូតដល់ពួកគេបានប្រើប្រាស់ដ្រូនដើម្បីរកមើលពីលើអាកាស ហើយក៏បានរកឃើញកន្លែងលាក់ខ្លួនរបស់គាត់តែម្ដង។ បន្ទាប់ពីបានរកឃើញតាមរយៈដ្រូន ក្រុមប៉ូលីសក៏បានចុះទៅចាប់ខ្លួនគាត់បាន ហើយជនល្មើស Song Jiang នឹងត្រូវបានគេបញ្ជូនចូលគុកម្ដងទៀត បន្ទាប់ពីគេចខ្លួនបាន ១៧ឆ្នាំ ៕