• ថ្លៃកប់! នៅឥណ្ឌូណេស៊ី ភ្ញៀវទេសចរ ត្រូវបង់ប្រាក់១,០០០ដុល្លារ ដើម្បីចូលទៅកម្សាន្តកោះនាគរាជ Komodo

    (ឥណ្ឌូណេស៊ី)៖ កោះ Komodo នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាទីជម្រករបស់នាគរាជ Komodo នឹងមិនត្រូវបិទទ្វារសម្រាប់ភ្ញៀវទេសចរ នៅឆ្នាំ២០២០ឡើយ ប៉ុន្តែភ្ញៀវទេសចរ អាចនឹងត្រូវបង់ប្រាក់ ១,០០០ដុល្លារ ដើម្បីចូលទស្សនាកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។

    ព័ត៌មានខាងលើ គឺផ្ទុយទាំងស្រុងទៅនឹងសេចក្ដីប្រកាសមួយរបស់អាជ្ញាធរឥណ្ឌូណេស៊ី កាលពីខែកក្កដា កន្លែងទៅ ដែលអះអាងថាកោះ Komodo អាចនឹងត្រូវបិទទា្វរនៅខែមករា ឆ្នាំ២០២០ ដើម្បីការពារ សត្វនាគរាជ Komodo និងទីជម្រករបស់ពួកវា។

    គួរបញ្ជាក់ថា បច្ចុប្បន្ន ភ្ញៀវទេសចរ ត្រូវបង់ប្រាក់១០ដុល្លារ ដើម្បីចូលទស្សនា និងកម្សាន្តនៅលើកោះ Komodo ហើយកាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរ ១៧៦,០០០នាក់ បានចូលទៅកម្សាន្តកោះមួយនេះ បើធៀបទៅនឹងឆ្នាំ២០០៨ មានតែ ៤៤,០០០នាក់ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ