• លោកគ្រូវ័យ ២៣ឆ្នាំម្នាក់នេះ មើលមួយភ្លាតស្មានតែអាយុ ១៣ឆ្នាំ

    មានពេលខ្លះគ្រូអាចធ្វើឱ្យអ្នកយល់ច្រឡំថាគាត់ជាសិស្ស ព្រោះវាជារឿងធម្មតាទេប្រសិនបើអ្នកទើបតែចូលរៀនថ្មីថ្មោង។ ប៉ុន្តែសម្រាប់លោកគ្រូម្នាក់នេះវិញ គាត់កាន់តែធ្វើឱ្យគេគ្រប់គ្នាមានការយល់ច្រឡំថាជាកូនសិស្ស ដោយសារមុខមាត់ និងសំឡេងដូចកូនក្មេងរបស់គាត់។ គាត់មានឈ្មោះថា Ian Francis Manga មានអាយុ ២៣ឆ្នាំ ជាគ្រូថ្នាក់មតេយ្យ និងថ្នាក់បឋម មកពីប្រទេសហ្វីលីពីន។

    លោកគ្រូ Ian Francis Manga បាននិយាយរៀបរាប់អំពីមូលហេតុដែលគាត់មានរូបរាងបែបនេះថា គាត់មិនធ្លាប់ទទួលបានភាពពេញវ័យដូចមនុស្សកំពុងពេញវ័យដទៃនោះទេ។ ជាធម្មតាមនុស្សនឹងមានការចាប់ផ្ដើមធំធាត់ពេញរូបរាងនៅពេលដល់អាយុ ប៉ុន្តែគាត់មិនទទួលបានបទពិសោធន៍បែបនោះ ហើយក៏មិនដែលបានទៅជួបជាមួយគ្រូពេទ្យនោះដែរ។ គាត់មានកម្ពស់ ១.៦២ម៉ែត្រ ហើយជាធម្មតាជនប្លែកមុខច្រើនហៅបែបលេងសើចមកគាត់ថា “ក្មេងតូច” ដែលវាគឺជាការចំអកមួយមកលើគាត់។

    ទោះជាយ៉ាងណាក៏ដោយលោកគ្រូ Ian មិនដែលយកពាក្យទាំងនោះចូលក្នុងចិត្តនោះទេ។ លោកគ្រូតែងតែជំនះអ្វីដែលគាត់ចង់ធ្វើ ជាក់ស្ដែងមុនពេលដែលគាត់បានក្លាយជាគ្រូនេះ គាត់ក៏បានទៅប្រឡងយកអាជ្ញាប័ណ្ណធ្វើជាគ្រូ (Licensure Exam for Teachers) ហើយក៏បានក្លាយជាគ្រូបង្រៀនតាមក្ដីស្រមៃរបស់គាត់។ សព្វថ្ងៃលោកគ្រូបង្រៀននៅសាលា Mater-El-Roi នៅប្រទេសហ្វីលីពីន ហើយទោះជាគាត់ប្រៀបដូចជាបងប្រុសម្នាក់នៅក្នុងថ្នាក់ ប៉ុន្តែគាត់គឺជាគ្រូម្នាក់ដែលតឹងរឹងជាមួយការសិក្សាណាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ