• ឲ្យដឹងលើកក្រោយ! ជិះបញ្ច្រាស់ផ្លូវគេ មានអីឡានធំមកពីមុខជាប់ ទៅមុខមិនរួច បកក្រោយក៏មិនរួច (មានវីដេអូ)

    បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសគឺការបើកបរមិនគោរពច្បាប់នេះតែម្តង។ យ៉ាងណាមិញថ្មីៗនេះក៏មានវីដេអូខ្លីដែលពលរដ្ឋថតបានបង្ហាញនូវករណីហួសចិត្តមួយដែល អ្នកបើកបររថយន្តជាច្រើនគ្រឿង បានបើកបរបញ្ច្រាស់ផ្លូវ ដោយមិនញញើតខ្លាចបង្កជាគ្រោះថ្នាក់ យ៉ាងណាមិញការបើកបរមិនគោរពច្បាប់នេះបង្កឲ្យមានការកកស្ទះដោយសារតែមានការបិទផ្លូវដោយអ្នកជិះបញ្ច្រាស់នោះពុំអាចទៅមុខឬបកក្រោយបាន។

    យោងតាមគណនីហ្វេសប៊ុក Richard Ricky បានសរសេររៀបរាប់ថា៖ “ម្សិលមិញផ្លូវជាតិលេខ ៥ យើងហ្នឹង ចេះប្រញាប់អីតែឯងអោយរាង ផ្លូវគេធ្វើចែកអោយជិះម្នាក់ម្ខាងហើយ ទៅជិះបញ្ច្រាស់ផ្លូវគេ មានអីឡានធំមកពីមុខជាប់នៅនឹង ទៅមុខក៏មិនរួច ក្រោយក៏មិនរួច”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ