នៅមុននេះបន្តិចមានការចែករំលែកពេញបណ្តាញសង្គមដោយមានវីដេអូបង្ហាញសកម្មភាពស្ត្រីចំណាស់២រូបដែលធ្វើសកម្មភាពចាក់សំរាមលើផ្លូវសាធារណៈ ឲ្យហូរទៅតាមទឹកភ្លៀង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ RA Yuth បានសរសេររៀបរាប់ថា៖
«ខ្ញុំមិនដឹងថារាល់ថ្ងៃគាត់គិតអីរាល់ដងអោយតែពេលភ្លៀងគាត់បោះសំរាមមកក្នុងទឹក បណ្តែតសំរាមមករហូត អោយតែពេលលិច បើតាមគ្រួសារហ្នឹងសុទ្ធតែអ្នករៀនជ្រៅជ្រះ ខ្លួនគាត់ពេទ្យ កូនគាត់គ្រូបង្រៀន ប្តីគាត់ដុកទ័រ តែមិនដឹងថារាល់ថ្ងៃគាត់យកខួរអីមកគិត ឯងនេះ ខំដើរទប់សំរាមខ្លាចសំរាមហូរចូរលូរស្ទះលូរ គាត់លេងចឹងៗអី”។ ក្រោយវីដេអូនេះបានចែកចាយមានមហាជនជាច្រើនបានសម្តែងការខឹងសម្បារ តិះដៀលយ៉ាងខ្លាំង ដោយទង្វើនេះនឹងបង្កឱ្យមានការកកស្ទះលូ និងជាទង្វើ មិនល្អនៅក្នុងសង្គម៕»