មន្ទីរសាធារណការ និងដឹងកជញ្ជូនខេត្តកណ្ដាលឲ្យដឹងថាសាឡង់ដឹកខ្សាច់ដែលជាប់កឿងនៅនឹងសសរស្ពានព្រែកតាមាក់ត្រូវបានមន្ត្រីជំនាញអូសចេញដោយសុវត្ថិភាពហើយកាលពីម្សិលមិញបន្ទាប់ពីជាប់កឿងអស់រយៈពេលជាង២០ថ្ងៃ។
ក្នុងសេចក្ដីជូនដំណឹងមួយរបស់មន្ទីរសាធារណការខេត្តកណ្ដាលចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថានៅវេលាម៉ោង១១ និង៥៥នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សាឡង់ដឹកខ្សាច់ដែលជាប់កឿងនៅស្ពានព្រែកតាមាក់ក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូលត្រូវបានអូសចេញដោយសុវត្ថិភាព និងរួចរាល់ហើយ។
គួរបញ្ជាក់ថាសាឡង់ដឹកខ្សាច់ខាងលើបានជាប់កឿងនៅនឹងសសរស្ពានព្រែកតាមាក់ប៉ែកខាងកើននេះតាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩មក៕