ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានព្រមព្រៀងដាក់ឲ្យដំណើរការសាកល្បងគម្រោងប្រើប្រាស់រូបិយវត្ថុជាតិ(លុយរៀលខ្មែរ-លុយបាតថៃ) រួមគ្នា តាមរយៈប្រព័ន្ធ QR Code ដែលវាមានភាពងាយស្រួលបំផុតសម្រាប់ការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងការបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្មនិងវិនិយោគ។ គម្រោងប្រើប្រាស់រូបិយវត្ថុរួមគ្នានេះ តម្រូវឲ្យអ្នកប្រើ(សម្រាប់ប្រជាជនកម្ពុជា) ត្រូវមានគណនីធនាគារផ្ទាល់ខ្លួនជាប្រាក់រៀល និងមានភ្ជាប់ប្រព័ន្ធ QR Code ។
ខាងក្រោមនេះជាអត្ថប្រយោជន៍នៃប្រព័ន្ធថ្មី ដែលមានដូចជា៖
មិនបាច់ខ្វល់ខ្វាយការប្ដូរសាច់ប្រាក់ ពេលធ្វើដំណើរទៅប្រទេសថៃ
អាចទូទាត់ថ្លៃទំនិញ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់
មិនបាច់កាន់សាច់ប្រាក់ក្នុងដៃផ្ទាល់
មិនខាតការអត្រាប្ដួរប្រាក់ពីរៀលទៅបាត ឬពីប្រាក់បាត ទៅរៀល
ចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាតប្រាក់បាតថៃ ពេលទិញទំនិញទូទាត់សេវាព្យាបាលអាចផ្ទេរប្រាក់ទៅគ្រួសារនៅកម្ពុជាដោយចំណាយទាប និងសុវត្ថិភាព ។
គួរបន្ថែមថា គម្រោងនេះ ប្រជាជន ឬភ្ញៀវទេសចរជនជាតិថៃ ក៏អាចប្រើប្រាស់លុយរបស់គេនៅប្រទេសកម្ពុជាបានផងដែរ៕