• សូមប្រយ័ត្ន! ហាងលក់បាយមួយ នៅខេត្តកំពង់ស្ពឺ បិតស្លាកថាម្នាក់ ៨០០០រៀល តែដល់ពេលគិតលុយ ស្រាប់តែអស់សរុប ២០ម៉ឺនរៀល!

    យោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ Dor Sopheak បានសរសេរបង្ហោះរឿងថ្ងៃភ្ជុំធំគាត់បានចូលញាំម្ហូបក្នុងហាងមួយដោយសារតែឃើញស្លាក បាយថ្ងៃត្រង់ ១នាក់ ៨០០០៛ ម្ហូបឆ្អិនស្រាប់ ក៏បានចូលញាំជាមួយគ្នា ៦ នាក់ ស្រាប់តែពេលគិតលុយអស់២០មុឺនរៀល។

    គណនីដដែលបានរៀបរាប់យ៉ាងដូចនេះថា៖ «ថ្ងៃនេះភ្ជុំធំ ហួសចិត្តហ្មង មកពីកំពង់ស្ពឺវិញ ចូលបាយថ្ងៃត្រង់ចំកន្លែងសុីហើយមិនចង់ជុះវិញព្រោះស្តាយលុយ សង្ស័យតែសាខាកៀនស្វាយទេ…. ហាងនេះឈ្មោះអាហារដ្ឋានជ័យជំនះ ស្ថិតនៅបុរីពិភពថ្មីកំបូល ពេលពួកខ្ញុំចូលទៅមានគ្នា៦នាក់ ខ្ញុំបានមើលផ្លាកម្ហូបម្នាក់៨០០០៛ ខ្ញុំក៏កម្ម៉ង់ម្ហូប១នាក់១មុខ ចំនួន៥នាក់៥មុខ ហើយប្អូនថ្លៃខ្ញុំម្នាក់ទៀតកម្ម៉ងបាយមាន់ចៀន១ចាន …ដល់ពេលគិតលុយហួសចិត្តហ្មង អស់២០មុឺនរៀល បាយមាន់១៥០០០៛ ម្ជូរយួនត្រី២៥០០០៛ ១ចាន ,ពងទាត្រីប្រម៉ា២០០០០៛ ១ចាន, ម្ជូរគ្រឿងត្រីសណ្តាយ៣០០០០៛ ១ចាន,ឆាខ្ញីមាន់៥០០០០៛ ១ចានរាងច្រើនបន្តិចខ្ញី, ត្រីចៀនជួន ៥០០០០៛ ១ចានមានត្រីឆ្លាំង៣ ទឹកដោះគោអូវ៉ាន់ទីន១កែវ៥០០០៛ .ចេញបុងមកហួសចិត្តចង់តែក្អួតដាក់ចានអោយគាត់វិញតើតាមចឹត្តខឹង, ខ្ញុំសួរទៅគាត់ថា ម្ដេចគិតលុយខុសពីស្លាកតម្លៃ? គាត់ថា: អីវ៉ាន់លូវថ្លៃៗណាស់!!! ខ្ញុំសួរគាត់វិញថា: ខ្ញុំឃើញតម្លៃហើយបានសម្រេចចិត្តចូល ,ចុះបើគិតចឹង ហើយខ្ញុំមានលុយមិនគ្រប់? គាត់ថាស្លាកតម្លៃនេះបិទយូរហើយភ្លេចបក មើលក្រដាស់បិទតម្លៃ តើថ្មីឬចាស់?សុីរបស់គេហើយត្រូវតែអោយលុយ ផុសនេះ គ្រាន់តែចង់អោយបងប្អូនដឹងដើម្បីចាត់ទុកជាមេរៀន កុំអោយដូចខ្ញុំ សូមមើលហើយពិចារណានឹងខមិនតាមការគួរចុះ,គ្រាន់តែបាយថ្ងៃត្រង់ផឹកតែទឹកកកសោះអស់២០មុីនរៀលដែរ ជិតស្មើអាបេសេ២កេះ គុណតម្លៃអ្នកលក់គឺភាពស្មោះត្រង់ រកសុីលក់ផ្លូវគឺជាសត្រូវនឹងអាជីវកម្មខ្លួនឯង ,ខឹងឡើងញ័រសាច់ ឈឺពោះមិនហ៊ានជុះ ព្រោះស្ដាយម្ហូបវាពេក ជួយស្ហ៊ែរ៍ផងអលណព្វ អេសស្នេវ!!!!»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ