(ម៉ាឌ្រីដ)៖ ការប្រកួតបាល់ទាត់លីគអេស្ប៉ាញ La Liga ក្រុមដែលស្ថិតក្នុងតំបន់តែមួយមាន Real Madrid និង Atletico Madrid យកបានម្នាក់ ៣ពិន្ទុ ក្រោយយកឈ្នះគូប្រជែងក្នុងការប្រកួតនៃសប្តាហ៍ទី៦ ដែលការប្រកួតធ្វើ ឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ការប្រកួតដ៏ស្វិតស្វាញរវាងក្រុម Real Madrid បានយកឈ្នះក្រុមភ្ញៀវ Osasuna ដោយលទ្ធផល ២-០ ពីការធ្វើ បានសម្រេចដោយកីឡាករ ២រូបមានខ្សែបម្រើប្រយុទ្ធវ័យក្មេង Vinicius Junior នៅនាទី៣៦ និងមិត្តរួមក្រុម Rodrygo រកបាននៅនាទី៧២ ដែលបានជួយក្រុមដឹកនាំដោយលោក Zinedine Zidaned ឡើងឈរកំពូល តារាងមាន ១៤ពិន្ទុបណ្តោះអាសន្ន។
រីឯក្រុមលោក Simeone វិញបានត្រឹមឈរលេខ២ ដោយមាន ១៣ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Mallorca ក្នុងលទ្ធផល ២-០ ពីការធ្វើបានយ៉ាងល្អដោយកីឡាករ ២រូប ក្នុងនោះរួមមាន Diego Costa និងកីឡាកវ័យក្មេង Joao Felix។
គួរបញ្ជាក់ផងថា ក្រុមទាំងពីរ Atletico Madrid និង Real Madrid ត្រូវប៉ះគ្នាក្នុងការស្វែងរក ៣ពិន្ទុបន្តសម្រាប់ សប្តាហ៍ទី៧ នៃលីគអេស្ប៉ាញ La Liga នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ៕