• ប្រទេសថៃ​ជាប់​លេខ ១ ដែល​មាន​អត្រា​សម្លាប់​ខ្លួន​ ច្រើន​ជាង​គេ​នៅ​អាស៊ាន

    បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​ចុះ​ផ្សាយ​ ដោយ​គេហទំព័រ​ The ASEAN Postបាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​ជាប់​ជា​ប្រទេស​ ដែល​មាន​អត្រា​សម្លាប់​ខ្លួន ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ាន។
    ប្រទេស​នេះ មាន​អត្រា​អ្នក​សម្លាប់​ខ្លួន ១៤.៤នាក់ ក្នុង​ចំណោម​ប្រជាជន ១០​ម៉ឺន​នាក់ ដែល​ស្មើ​នឹង​ប្រមាណ​ជាង ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ជាប់​លេខ ៣២​លើ​ពិភពលោក។

    ចំណែក​ឯ​កម្ពុជា​វិញ មាន​អត្រា​អ្នក​សម្លាប់​ខ្លួន​ប្រមាណ ៥.៣​នាក់ ក្នុង​ចំណោម​ ១០​ម៉ឺន​នាក់ ស្មើ​នឹង​ប្រមាណ ៨០០នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ជាប់​លេខ ១២៧​លើ​ពិភពលោក។

    ខាង​ក្រោម​នេះ ជា​ទិន្នន័យ​អត្រា​សម្លាប់​ខ្លួន​ (ក្នុង​ ១០ម៉ឹន​នាក់) នៅ​ក្នុង​ប្រទេស​អាស៊ាន៖

    ១. ថៃ៖ ១៤.៤/ ជាប់​លេខ ៣២​ក្នុង​ពិភពលោក។

    ២. សិង្ហបុរី៖ ១១.២/ ជាប់​លេខ ៦៧​ក្នុង​ពិភពលោក។

    ៣. ឡាវ៖ ៨.៦/ ជាប់​លេខ ៨៤​ក្នុង​ពិភពលោក។

    ៤. មីយ៉ាន់ម៉ា៖ ៧.៨/ ជាប់​លេខ ៩៤​ក្នុង​ពិភពលោក។

    ៥. វៀតណាម៖ ៧.៣/ ជាប់​លេខ ១០១ក្នុង​ពិភពលោក។

    ៦. ម៉ាឡេស៊ី៖ ៥.៥/ ជាប់​លេខ ១២៣​ក្នុង​ពិភពលោក។

    ៧. កម្ពុជា៖ ៥.៣/ ជាប់​លេខ ១២៧​ក្នុង​ពិភពលោក។

    ៨. ប្រ៊ុយណេ៖ ៤.៦/ ជាប់​លេខ ១៥០​ក្នុង​ពិភពលោក។

    ៩. ឥណ្ឌូណេស៊ី៖ ៣.៤/ ជាប់​លេខ ១៥៨​ក្នុង​ពិភពលោក។

    ១០. ហ្វីលីពីន៖ ៣.២/ ជាប់​លេខ ១៦៣​ក្នុង​ពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ