ស្រ្តីជនជាតិអាមេរិកម្នាក់បានជួបប្រទះនូវរឿងដ៏ចម្លែកបំផុតគឺរាល់ពេលដែលយំភ្នែករបស់នាងបានបញ្ចេញនូវដុំរឹងថ្លាដូចត្បូងគ្រីស្ដាល់អីចឹង។ ស្រ្តីចម្លែករូបនេះមានឈ្មោះថា Satenik Karazian អាយុ ២២ ឆ្នាំ ហើយកន្លងមកនាងយំចេញទឹកភ្នែកជាធម្មតា តែមួយរយៈពេលក្រោយនេះរាល់ពេលដែលនាងយំ ទឹកភ្នែករបស់នាងបានកកជាដុំរឹងថ្លាដូចត្បូងគ្រីស្ដាល់ទៅវិញ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ប្រសិនបើនាងយំក្នុងមួយថ្ងៃគេអាចប្រមូលដុំរឹងដូចត្បូងគ្រីសា្តល់នោះបានប្រមាណជា ៥០ គ្រាប់ តែគ្រាប់គ្រីស្ដាល់ទាំងនោះមិនអាចយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍អ្វីនោះទេ។
ក្រោយកើតមានករណីនេះ អ្នកនាង Satenik Karazian ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកទេសភ្នែកនៅសហរដ្ឋអាមេរិក តែវេជ្ជបណ្ឌិតគ្មានយោបល់អ្វីទាល់តែសោះជុំវិញករណីនេះ ព្រោះគេពុំដែលជួបប្រទះទាល់តែសោះពីមុនមក។ រហូតមកទល់នឹងពេលនេះគ្រាប់គ្រីស្តាល់ដែលប្រមូលបានមកពីភ្នែករបស់នាង ត្រូវបានគេយកទៅពិសោធណ៍នៅក្នុងមន្ទីរពិសោធណ៍ជាតិរបស់អាមេរិក និងរុស្សី ហើយលទ្ធផលយ៉ាងណានោះ និងមានការចុះផ្សាយនៅពេលក្រោយទៀត។ លោកអ្នកអាចទស្សនាដុំគ្រីស្តាល់ដែលគេអាចប្រមូលចេញពីភ្នែកស្ត្រីចម្លែករូបនេះដូចក្នុងវីដេអូខាងក្រោម៖