ខេមរៈ សិរីមន្ត តារាចម្រៀងប្រុសដែលកំពុងទទួលបានការគាំទ្រខ្លាំង និងជាគណៈកម្មការមានសមត្ថភាពមួយរូបក្នុងកម្មវិធី X Factor Cambodia បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ក្រោយពេលរូបលោកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ដើម្បីជួយដល់ព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ។ ការផ្តល់ជូនថវិកានេះធ្វើឡើងតាមរយៈ មូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តប្រាសាទ។
គួររំលឹកថាថ្មីៗនេះវីរៈសិល្បករចាបុីដងវែងដ៏ល្បីល្បាញលោកព្រឹទ្ធាចារ្យ គង់ ណៃ បានធ្លាក់ខ្លួនឈឺ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ក្រុមគ្រួសារ។ យ៉ាងណាមិញក្រោមការទទួលព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពេលនេះលោកព្រឹទ្ធាចារ្យ គង់ ណៃ បានធូរសះស្បើយហើយ ហើយក៏បានចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញដែរ។ យោងតាមប្រភពលោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា៖ «សុំកោតសរសើរតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានឧបត្ថម្ភ១លានរៀល ជូនដល់ព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភសិល្បកររៀមច្បង ២៥រូប នូវថវិកា ៤០ម៉ឺនរៀល អង្ករ១បាវ មី១កេះ និងត្រីខ១យួរ តាមរយៈ មូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តប្រាសាទ»៕