• ប្រពៃណាស់! ស្ត្រីខ្មែរ ប្រម៉ាន​ជា​ជាង​២​ពាន់​នាក់ នាំគ្នាស្លៀក​ពាក់​បែប​ប្រពៃណី​ខ្មែរ ចូល​រួម​កាន់​បិណ្ឌ១១ នៅ​ខេត្ត​ស្វាយរៀង

    (ស្វាយរៀង)៖ ក្រុមយុវជនជាង២ពាន់នាក់ បានចូលរួមថែរក្សាសំលៀកបំពាក់ដែលជាប្រពៃណីខ្មែ ដោយបាន ស្លៀកសំលៀកបំពាក់ប្រពៃណី ចូលរួមកាន់វេនទី១១ នៅវត្តលក្ខរាជា ភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

    សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការ នៅទូទាំងខេត្តស្វាយរៀង ក៏បាននាំគ្នាចូលរួមក្នុងពិធីកាន់ បិណ្ឌរៀងៗខ្លួន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋ ក៏មានការរីកចម្រើនធូធារជាងមុន។

    ការស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរនេះ ក្រុមយុវជនបានលើកឡើងថា ក្រុមយុវជននាំគ្នាស្លៀកពាក់ជា លក្ខណៈប្រពៃណីខ្មែរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីចង់បង្ហាញអំពីអត្តសញ្ញាណជាតិ ដែលជា សំលៀកបំពាក់របស់ខ្មែរ ដែលមានភាពស្រស់ស្អាតផូរផង់ និងកេរ្តិ៍តំណែលបុរាណកាលមក។ មួយវិញទៀត ចង់បំផុសឲ្យយុវជនឲ្យនាំគ្នាចូលរួមថែរក្សាសំលៀកបំពាក់ខ្មែរ និងស្រឡាញ់វប្បធម៌ជាតិ ជារបស់ខ្មែរផ្តើមចេញ ពីការស្លៀកពាក់នេះផងដែរ។

    បើតាមប្រជាពលរដ្ឋនៅខេត្តស្វាយរៀងមួយចំនួន បានសម្តែងការសប្បាយរីករាយ ក្នុងការធ្វើបុណ្យធ្វើទាន ដោយសារប្រទេសកម្ពុជាយើង មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន បង្កើតការងារឲ្យពលរដ្ឋបានធ្វើ នៅជិតលំនៅឋាន ដែលនាំឲ្យគ្រួសារនីមួយៗ មានជីវភាពធូធារ និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យ ទៅតាមទំនៀមទំលាប់នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ