• ដំណឹងល្អ! ក្នងរដូវបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនទាំងអស់ អាចជិះរថភ្លើងដោយឥតគិតថ្លៃ

    រដូវកាលបុណ្យភ្ជុំបិណ្ឌនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងដោយឥតគិតថ្លៃ។ ដោយ ចាប់ពីថ្ងៃទី​ ២៥​ ដល់​ ៣០​ កញ្ញា​ ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងដោយឥតគិតថ្លៃជាមួយកាលវិភាគ និងខ្សែររថភ្លើងចំនួនបីដូចខាងក្រោម៖

    – ភ្នំពេញ ទៅ ពោធិសាត់ – ពោធិសាត់ ទៅ ភ្នំពេញ

    – ប៉ោយប៉ែត ទៅ ពោធិសាត់ – ពោធិសាត់ ទៅ ប៉ោយប៉ែត

    – ភ្នំពេញ ទៅ ព្រះសីហនុ – ព្រះសីហនុ ទៅ ភ្នំពេញ ។

    ដោយម៉ោងធ្វើដំណើរតាមកាលវិភាគខាងក្រោម៖

    -ប៉ោយប៉ែត ទៅពោធិ៍សាត់៖ ចេញដំណើរម៉ោង ៧ព្រឹក

    -ពោធិ៍សាត់ ទៅប៉ោយប៉ែត៖ ចេញដំណើរម៉ោង ១និង៣០នាទីរសៀល។

    -ភ្នំពេញ ទៅពោធិ៍សាត់៖ ចេញដំណើរ ម៉ោង ៧និង៣០ព្រឹក។

    -ពោធិ៍សាត់ ទៅភ្នំពេញ៖ ចេញដំណើរម៉ោង ១ និង២០នាទីរសៀល។

    -ភ្នំពេញ ទៅ ខេត្តព្រះសីហនុ៖ ដោយចេញដំណើរខ្សែទី១ មានម៉ោង ៧ព្រឹក ចំណែកខ្សែទី២ ចេញនៅម៉ោង ៧យប់។

    -ព្រះសីហនុ ទៅភ្នំពេញ៖ ដោយចេញដំណើរខ្សែទី១ មានម៉ោង ៧ព្រឹក ចំណែកខ្សែទី២ ចេញនៅម៉ោង ៤ល្ងាច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ