• កូនតិរច្ឆាន! ទាញកាំបិតកាប់ឪពុក​ម្តាយបង្កើតឲ្យរងរបួសធ្ងន់ធ្ងរ នៅខេត្តបាត់ដំបង​

    ខេត្តបាត់ដំបង​៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ​អាទិត្យ​ ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​២០១​៩​​មាន​ករណីហឹង្សាដោយចេតនាមានស្ថានទម្ង​ន់​ទោស​ (កូនប្រើកាំបិតកាប់ឪពុក-ម្ដា​យ​បង្កើ​ត) ​មួ​យកើតឡើងនៅ​ចំណុ​ច ត្រាំសសរ​ ភូមិឆាយរំពាត់​ ​ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង។



    ជនសង័្សយរូបនោះឈ្មោះ លុយ សុ​ធី (ហៅជយ) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខា​ង​លើ បានប្រើកាំបិតកាប់ទៅលើឪពុកម្តា​យ​បង្កើតរប​ស់​ខ្លួន ប​ណ្តា​លឲ្យរ​ងរបួស​ធ្ងន់​ធ្ងរ​ និងបានបញ្ជូន​ទៅ​​សង្រ្គោះ​នៅ​​មន្ទី​រ​ពេទ្យ។

    ជនរងគ្រោះទាំ​ងពី​រនាក់​ប្តីប្រព​ន្ធនោះ​គឺ៖
    ១-ឈ្មោះ លុយ វ័រ ភេទប្រុស អាយុ ៦៧ឆ្នាំ (ឪពុកបង្កើត) រងរបួសធ្ងន់ត្រង់​ក្បា​លធ្ងន់​ធ្ងរ។
    ២-ឈ្មោះ ស៊ុន ភាន​ ភេទស្រី អាយុ ៦២ឆ្នាំ (ម្ដាយបង្កើត) រងរបួសស្រាល ។

    នៅពេលទទួលបានព័ត៌មា​ន​នេះ​ លោកវរសេនី​យ៍​​ឯ​ក​ ប៉ាន់​ វណ្ណនី​ អធិការនគរបា​ល​ស្រុក​បា​​ណន់​ បានចាត់ចែងធ្វើការស្រា​វជ្រា​វ​ រហូតឈាន​ដល់ធ្វើកា​​រឃា​ត់ខ្លួន​ជន​សង័្សយជាកូន ឈ្មោះលុយ សុធី (ហៅជយ)នេះ បាន​ព្រមទាំងដកហូតយ​ក​កាំបិ​តជាភស្តុ​តាង ក្នុងកា​រកាប់​​ប្រ​​ហារ​នេះផង​ នាថ្ងៃទី​២៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩។ លោកវរសេនី​យ៍​​ឯក​ ប៉ាន់​ វណ្ណនី​ បានឲ្យដឹងប​ន្ថែ​មថា​​ ឈ្មោះ​ លុយ​ សុធី​ ហៅជយ​ ជាមនុស្សដែលមានស្មា​រ​តីវិប​ល្លាស​​ ​។ ទោះជាយ៉ាងណាក៏ដោ​យជ​នស​ង័្សយ និងវ​ត្ថុតាង បានរៀ​បចំ​សំ​ណុំ​រឿង បញ្ជូន​ទៅសាលា​ដំបូង​ខេត្តបា​ត់ដំបង​ ចាត់ការតាម​ផ្លូវ​ច្បា​ប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ