• អង្គរវត្ត ជាប់លេខ៧ ជាតំបន់ទាក់ទាញបំផុតនៅអាស៊ាន

    South China Morning Post បាននិយាយថា ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមតំបន់មានប្រជាប្រិយបំផុតនៅអាស៊ានទាំង ១០ ដែលត្រូវបាននាំមុខដោយមហា​កំផែង​នៃ​ប្រទេស​ចិន (Great Wall of China) ដែលជាប់លេខ១។ ទិន្នន័យទាំងនេះគឺប្រមូលបានដោយប្រតិបត្តិករដឹកជញ្ជូន Hoppa (hoppa.com) ដែលបានបង្ហាញទិសដៅពេញនិយមបំផុតនៅអាស៊ានសម្រាប់ឆ្នាំ២០១៩។

    ភ្នំហ្វូជីនៅប្រទេសជប៉ុនស្ថិតនៅលំដាប់ទី២ ក្នុងបញ្ជីកំពូលទាំង ១០ បន្ទាប់មកគឺទីក្រុងហាមឃាត់របស់ប្រទេសចិន (ទី៣) និងទីក្រុង Taj Mahal របស់ប្រទេសឥណ្ឌា (ទី៤) ហើយទី៥ គឺបានទៅលើឆ្នេរហាឡុងរបស់ប្រទេសវៀតណាម។ ផ្សេងទៀតគឺភ្នំអេវើរេសនៅនេប៉ាល់ និងទីបេ (ទី៦), កោះកូម៉ូដូនៅឥណ្ឌូនេស៊ី (ទី៨), ព្រះបរមរាជវាំងនៅទីក្រុងបាងកក (ទី៩) និងប៉ម Oriental Pearl នៅសៀងហៃ (ទី១០)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ