• Best FIFA ប្រចាំ​ឆ្នាំ​២០១៩ នឹង​ប្រកាសនៅ​ម៉ោង​ ១​រំលង​អាធ្រាត្រ​យប់​នេះ

    ការ​ប្រកាស​លទ្ធផល​កីឡាករ​​បាល់​ទាត់​ឆ្នើម​របស់​ពិភពលោក​ ឬ​ Best FIFA ប្រចាំ​ឆ្នាំ​២០១៩​ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​យប់​នេះ​វេលា​ម៉ោង​១​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​អង្គារ។​

    Lionel Messi, Cristiano Ronaldo និង​ Virgil van Dijk ដែល​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ នឹង​មាន​ម្នាក់​ឈរ​លើ​ឆាក​កាន់​ពាន​ ក្នុង​កម្មវិធី Best Fifa Football Awards រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA។ Van dijk គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ ក្រោយ​ឈ្នះ​ UEFA Men’s Player of the Year កាល​ពី​ពេល​ថ្មី​ៗ។​

    ក្រៅ​ពី​ពាន​ កីឡាករ​​បាល់​ទាត់​ឆ្នើម​ នៅ​មាន​ពាន​ផ្សេង​ទៀត​ដែល​នឹង​ប្រកាស​នៅ​យប់​ជាមួយ​គ្នា​ដូចជា​ ពាន​អ្នក​ចាំ​ទី​ឆ្នើម​ប្រចាំ​ឆ្នាំ, ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​ និង​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​ជា​ដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ