• ពេលនេះលោក គឹម ថា ប្រកាសថាផលិតកម្ម KH Promotion នឹងដំណើរការឡើងវិញ សហការជាមួយ CHN Channel News

    ប្រិយមិត្តជាច្រើនច្បាស់ជ្រាបរួចមកហើយថា​ផលិតកម្ម KH ជាផលិតកម្មចម្រៀង និងភាពយន្តដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលកាលពីមុនមានតារាល្បីៗជាច្រើនដែលជ្រកកោននៅក្នុងផលិតកម្មមួយនេះដូចជា កញ្ញា​ សុខ ពិសី អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ លោក សាន ផានិត ជាដើម ។ យ៉ាងណាមិញផលិតកម្មមួយនេះក៏បានបិទទ្វារដោយមិនដឹងមូលហេតុឡើយ ហើយម្ចាស់ផលិតកម្មលោក គឹម ហេង ក៏បានបាត់មុខពីពិភពសិល្បៈ ប្រើជីវិតសាមញ្ញដាំដុះបន្លែផ្លែឈើ ក្នុងនាមជាអ្នកចំការមួយរូប។

    បន្ទាប់ពីមានការភ្ញាក់ផ្អើលនូវដំណឹងថាលោក គឹម ហេង មកប្រកបរបរលក់ដូរនៅតាមដងវិថី តារាចម្រៀងដែលធ្លាប់ជ្រកកោនក្នុងទ្រនំផលិត ព្រមទាំងមិត្តភក្តិរបស់លោកក៏បានមកជួប សួរសុខទុក្ខ អ្វីដែលគួរឲ្យត្រេកអរនោះ លោក គឹម ហេង ក៏បានប្រកាសនៅលើហ្វេសប៊ុករបស់លោកថា ផលិតកម្ម KH នឹងដំណើរការឡើងវិញ ដោយលោកបានធ្វើការសហការជាមួយនឹងស្ថាប័នព័ត៌មានមួយ។ លោក គឹម ហេង បានឲ្យដឹងថា៖ “ការជួបជុំ ការនឹករលឹកមិនអាចបំភ្លេចបាន ស្ថិតក្នុងកាលទេសៈណាក៏យើងមិនភ្លេចគ្នា អរគុណនូវទឹកចិត្តរបស់ប្អូន សូមជូនពរប្អូនមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងវិស័យសិល្បៈនេះជារៀងរហូត ។ ថ្ងៃនេះខ្ញុំក៏បានជួបសំលាញ់ម្នាក់ ឃី លាង បែកគ្នាជិត៣០ឆ្នាំហើយ និងមិត្តម្នាក់ដែលគាត់ស្គាល់ខ្ញុំក្នុងការប្រជុំសមាគមន៏អ្នកនិពន្ធខ្មែរ សូមអរគុណ និងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានរាល់សកម្មភាពរបស់ខ្ញុំ និងគាំទ្រផលិតកម្មខ្ញុំបាទ ។ ពេលនេះខ្ញុំដំណើរការផលិតកម្មខេអេចប្រូម៉ូស្សីនឡើងវិញ សហការជាមួយ CHN Channel News ខ្ញុំនឹងចែករំលែកបទពិសោធន៏ ដែលខ្ញុំមានជូនប្អូនៗជំនាន់ក្រោយបន្តទៀត សូមអរគុណ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សទាំងអស់គ្នា”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ