• កូនប្រុសជាប់ដៃនឹងជណ្ដើរយន្តស្ទើរតែដាច់ គ្រាន់តែម្ដាយធ្វេសប្រហែសតែបន្តិចសោះ!

    ម៉ាឡេស៊ី៖ ក្មេងប្រុសម្នាក់បានជាប់ដៃនៅក្នុងជណ្ដើរយន្ត ខណៈដែលគេកំពុងជិះជណ្ដើរយន្ត និងយកដៃទៅអង្អែលលេងលើបង្កាន់ដៃជណ្ដើរយន្តបណ្តើរផង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើប Klang League Wholesale City Plaza ដែលស្ថិតនៅក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី។ ក្មេងប្រុសរងគ្រោះត្រូវបានគេរាយការណ៍ថា មានអាយុត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ហើយក្នុងថ្ងៃកើតហេតុនោះរូបគេបានទៅផ្សារជាមួយនឹងម្តាយរបស់គេ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្តាយកូនពីរនាក់នេះបានជិះជណ្ដើរយន្តចុះមកក្រោយជាមួយគ្នា ដោយស្ត្រីជាម្តាយបានកាន់ដៃកូនម្ខាង ខណៈកុមាររងគ្រោះបានយកដៃម្ខាងទៀតទៅអង្អែលលេងបង្កាន់ដៃជណ្ដើរ។

    លុះចុះដល់ជាន់ក្រោយហើយ កុមាររងគ្រោះនៅតែមិនដកដៃចេញពីបង្កាន់ដៃជណ្ដើរទៀត ទើបធ្វើឲ្យគាបដៃជាប់ក្នុងជណ្ដើរយន្តតែម្តង។ ភ្លាមៗក្រោយកើតហេតុក្រុមការងារជួយសង្គ្រោះបានទៅធ្វើអន្តរាគមន៍បានទាន់ពេលវេលា ហើយហេតុការណ៍នេះបានធ្វើឲ្យដៃរបស់កុមាររងគ្រោះមានរបួសធ្ងន់ធ្ងរតែមិនដាច់នោះទេ។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមអាណាព្យាបាលគ្រប់រូបត្រូវប្រុងប្រយ័ត្នជាមួយនឹងកូនតូចៗឲ្យបានគ្រប់ពេលវេលា ព្រោះបើប្រហែលតែបន្តិចគ្រោះថ្នាក់នឹងអាចកើតឡើងភ្លាមដូចក្នុងករណីខាងលើនេះអីចឹង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ