• ក្រោយបែកគ្នាជិត១០ឆ្នាំ អ្នកនាង សុខ ស្រីនាង រីករាយបានជួប​អតីត​ម្ចាស់ផលិតកម្ម KH Promotion ដែលជាអ្នកមានគុណដំបូងផ្តល់កន្លែងឲ្យខ្លួនច្រៀង

    ភ្នំពេញៈ ក្រោយ​ពី​ដឹង​ដំណឹង​​លោក គឹម ហេង ​អតីត​ធ្លាប់​ជា​ចៅហ្វាយ​ខ្លួនកាល​នៅ​ច្រៀង​​ក្នុង​ផលិត​កម្ម​ដំបូងគឺ​​ផលិតកម្ម KH Promotion ​​អ្នកមេម៉ាយ​សាច់​ខ្ចី​ល្វក់​ សុខ ស្រីនាង បាន​ស្កាត់ជួប​លោក​តាម​សន្យា​ ខណៈ​ដែលលោក​កំពុង​ធ្លាក់ខ្លួន​មក​លក់​ភេសជ្ជៈតាម​ផ្លូវ​ទៅ​វិញ ដោយ​នា​ពេលថ្មីៗ​នេះឃើញ​គេ​បង្ហោះ​រូប​លោក​តាម​បណ្តាញសង្គម​ផ្អើល​ទាំង​សង្គម​សិល្បៈ​ នង​ក្រៅ​សិល្បៈ​។​

    ​​ដោយ​ធ្លាប់​ជ្រក​ក្នុងផលិតកម្ម KH Promotion ​នោះ​សុខ ស្រីនាង ​ក៏បានបង្ហាញការភ្ញាក់ផ្អើល ដោយ​សឹង​តែមិនជឿថា ម្ចាស់ផលិតកម្មរូប​នេះ​ ដែល​ជា​អ្នក​មាន​គុណ​បាន​ផ្តល់​កន្លែង​ឲ្យ​ច្រៀង​ស្រាប់តែ​មក​បង្កើត​អាជីវកម្មនៅតាមដងផ្លូវទៅវិញ។ អ្នក​នាង​ សុខ ស្រីនាង បានសរសេរសរ​រៀបរាប់ថា៖ «តើ​វាជារឿងការ​ពិត ឫយ៉ាងណា?? ខ្ញុំ​សឹង​តែ​មិន​ជឿ​​ my boss ខ្ញុំមិន​ដែលភ្លេចទេ​​ ថា​គាត់​(ហ៊ា គឹម ហេង ហើយ និង​ភរិយា)​ គឺ​ជាអ្នកមាន​គុណដំបូង​ ដែល​បាន​ផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​​ បានក្លាយទៅជា​តារា​ចម្រៀងមកដល់សព្វថ្ងៃនេះ​ បើ​គ្មាន​ពួកគាត់​ក៏ប្រហែលជាពុកម៉ែបងប្អូន មិនស្គាល់នាងខ្ញុំដែរ​​ ខ្ញុំ​ចង់​ជួបគាត់ណាស់​​ ហ៊ា….!!!​ សង្ឃឹម​បាន​ជួប​ហ៊ាឆាប់ៗ​នេះRespect My​ boss KH promotion«។

    មិន​យូរ​ប៉ុន្មាន​ សុខ ស្រី​នាងក៏​បាន​ស្កាតទៅ​ជួប​លោក គឹម ហេង តាម​សន្យា​ បាន​ជួប​នឹង​ម្ចាស់​ផលិត​កម្ម ​KH​ ដែលជាអ្នកមានគុណ បាន​ឲ្យគាត់ក្លាយជាតារាចម្រៀង ដោយគាត់បានបង្ហោះរូបភាព ព្រម​ទាំង​ Caption រៀបរាប់ថា៖ «រីករាយណាស់ថ្ងៃនេះដែលបានជួបហ៊ា​​ បែកគ្នារយៈ​ពេលជិត10ឆ្នាំ ហើយ​ ជូន​ពរ​ហ៊ាមានសុខភាពល្អ​ បានធូរស្រាល​ឆាប់ៗនេះឡើងវិញ«។ គួរបញ្ជាក់ថា អតីតជា​ម្ចាស់ផលិតកម្ម KH លោក​ គឹម ហេង​ បានបាត់​មុខ​ពី​ពិភពសិល្បៈ​បន្ទាប់​ពី​ផលិត​កម្មបិទទ្វារ ដោយ​លោកបាន​មក​ប្រើជីវិតសាមញ្ញ ដាំដុះបន្លែផ្លែឈើ ក្នុងនាមជាអ្នកចំការមួយរូប។ ក្នុង​នោះ​លោក គឹម ហេង ក៏បានមកកាន់ក្រុងភ្នំពេញ ដើម្បី​ប្រកប​របរ​អាជីវកម្ម​តាមដង​ផ្លូវ នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ​ហួស​បូរីប៉េងហួត​ ដោយលក់ភេសជ្ជៈ អាវភ្លៀង ខណៈ​​អាជីវ​​កម្ម​នេះ​​លោក​ចំណាយ​ទុន ៥០០ ដុល្លារ និង​ជួលដី​នៅមុខផ្ទះគេ​ក្នុងមួយខែ ១០០ដុល្លារ។

    ដោយ​ឡែក​តារា​ចម្រៀងស្រី​កំពុង​តែឡើង​កូដ​នៅ​ទ្រនំថ្មី​ហង្សមាស អ្នក​នាង សុខ​ ស្រីនាង កាល​ពី​ដំបូង​បានចាប់​ផ្តើម​អាជីព​ចម្រៀង​នៅ​ផលិត​កម្ម​ KH Promotion ជាមួយ​នឹង​តារា​ស្រី​សាច់សខ្ចី សំឡេង​ស្រួយ កញ្ញា សុខ​ ពិសី លោក ហ្សូ ណូ ជា​ដើម​។​​ ក្រោយ​មក​ សុខ ស្រីនាង​ បាន​ទៅជ្រក​កោន​ផលិត​កម្មសាន់ដេ​ និង​ចុង​ក្រោយ​​តារាស្រីរូប​នេះ ​កំពុង​ក្តាប់​បាន​តំណែងជា​គណៈកម្មការនៃ​កម្ម​វិធី​ប្រឡង​ចម្រៀង​កុមារលំដាប់​ពិភពលោក​រដូវកាលទី​១ Cambodian Idol Junior នៅ​ហង្សមាស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ