Liverpool បានយកឈ្នះ Chelsea ដល់ក្នុងផ្ទះ ២ទល់នឹង១ក្នុងការប្រកួត Premier League សប្ដាហ៍ទី៦ ដើម្បីបន្តកាន់កាប់កំពូលតារាងជាបន្ត។
ហង្សក្រហមបានបើកឆាកនាំមុខ២គ្រាប់មុននៅវគ្គទីមួយដោយបាល់ Free Kick របស់ខ្សែការពារវ័យក្មេង Trent Alexander-Arnold នៅនាទី១៤និងបាល់តែតរបស់ខ្សែប្រយុទ្ធ Roberto Firmino នៅនាទី៣០។ ដោយឡែក Chelsea វិញតាមបាន១គ្រាប់ដោយ N’Golo Kante។
ជ័យជម្នះយប់មិញធ្វើឲ្យក្រុមលោក Jurgen Klopp ឈ្នះ១០០%ពី៦ប្រកួតកន្លងមកនៅលីគកំពូលអង់គ្លេស វ៉ាដាច់គូប្រជែង Manchester City ដែលនៅលេខ២ចំនួន៥ពិន្ទុ។ ទោះចាញ់មែនតែ Chelsea លេងបានយ៉ាងល្អក្នុងប្រកួតនោះដោយមានឱកាសស៊ុត៩ដង ចំគោលដៅ២, ខុសគោលដៅ៧ និងគ្រប់គ្រងបាល់៥៤%ច្រើនជាង Liverpool៕