សៀមរាប ៖ លោកមេប៉ុស្តិ៍ច្រកទ្វាព្រលានយន្តហោះខេត្តសៀមរាប ដែលពូកែយកលុយពីភ្ញៀវទេសចរ នៅព្រលានយន្តហោះខេត្តសៀមរាប ត្រូវសម្តេចស ខេង សម្រេចចិត្តដកតំណែងចេញ ហើយដាក់អ្នកថ្មីមកជំនួសវិញ។
បើតាមយោងតាមប្រកាសស្តីពី ការបញ្ចប់ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កាលពីថ្មីៗនេះ គឺលោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយ ដោយដាក់លោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជានាយប៉ុស្តិ៍នគរបាលច្រកទ្វា។ យោងតាមប្រកាស កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិសៀមរាប ប៉ុន្តែរក្សាមុខតំណែងជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
ចំណែកឯលោកឧត្តមសេនីយ៍ត្រី ទឹម សុភា ដែលជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
មន្ត្រីនគរបាលម្នាក់បានបង្ហើប ឱ្យដឹងថា៖ ជារៀងរាល់ថ្ងៃ មានអ្នកដំណើរ ឆ្លងកាត់ ចេញ ចូល ច្រកអាកាសយានដ្ឋាន អន្តរជាតិ ខេត្ត សៀមរាបនេះ យ៉ាងច្រើន។ ក្នុងអ្នកដំណើរ ម្នាក់ៗ លោក អ៊ុំ ករុណា អាចរកចំណូច តាមរយៈ វាយ(VIP)ដាក់ចូល ទៅក្នុង ហោប៉ៅ ផ្ទាល់ខ្លួន ផ្ទាល់តែម្តង ដោយមិនបានចែករំលែក ឱ្យកូន ចៅចាយ ក្រោមឱវាទ ឡើយ ពោល គឺលោក មេប៉ុស្តិ៍ យកផលប្រយោជន៍ សម្រាប់ធ្វើមាន ធ្វើបាន ផ្ទាល់ខ្លួន យ៉ាងរំភើយ សប្បាយលើគំនរទុក្ខ មន្ត្រីក្រោមឱវាទ មួយអង្គរភាព៕