(ហូជីមិញ ថ្ងៃទី២០ ខែកញ្ញា)៖ លទ្ធផលអាជីវកម្មបន្ទាប់ពីសាវនាកម្មសម្រាប់ពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០១៩ បង្ហាញថា ប្រាក់ចំណេញពីការដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានកើនឡើង ១៧% បើធៀបទៅនឹងដំណាក់កាលដូចគ្នានេះកាលពីឆ្នាំមុន ដោយមានទំហំជាទឹកប្រាក់ ១៨ ៩៨៤ ពាន់លានដុង (ស្មើនឹង ៨១៧ លានដុល្លារអាមេរិក)។
ស្របពេលជាមួយគ្នានេះ ប្រាក់ចំណេញបន្ទាប់បន្សំពីការសេវាមិនមែនការដឹកនាំបញ្ជូន ដូចជា ឥវ៉ាន់ដែលលើសទម្ងន់ ការបម្រើអាហារលើយន្តហោះ សេវាផ្តល់កន្លែងអង្គុយពិសេស ឬសេវាឡើងលើយន្តហោះជាអាទិភាព បានកើនដល់ទឹកប្រាក់ ៥ ៤២៩ ពាន់លានដុង (ស្មើនឹង ២៣៣ លានដុល្លារអាមេរិក) ក្នុងរយៈពេលពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០១៩។ ចំនួននេះ បង្ហាញថា ប្រាក់ចំណេញបន្ទាប់បន្សំ បានកើនដល់ទៅ ៤៣% បើធៀបទៅនឹងដំណាក់កាលដូចគ្នានេះ កាលពីឆ្នាំមុន។
ប្រាក់ចំណេញបន្ទាប់បន្សំ មានចំនួន ២៧% នៃប្រាក់ចំណេញសរុបជារួមរបស់ Vietjet ដែលមានទំហំទឹកប្រាក់ ២០ ១៨១ លានដុង (ស្មើនឹង ៨៧០ លានដុល្លារអាមេរិក) សម្រាប់ពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០១៩ ហេតុនេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងតែស្ថិតលើផ្លូវនៃការទទួលបានកំណត់អាជីវកម្មល្អប្រសើរជាងឆ្នាំមុន។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ទូទាំងពិភពលោក ក្នុងនាមជាក្រុមហ៊ុនរកបានចំណូលបន្ទាប់បន្សំខ្ពស់ជាងគេបំផុតផងដែរ បើធៀបទៅនឹងអត្រាចំណូលដឹកជូនតាមផ្លូវអាកាសសរុប នៅក្នុងរបាយការណ៍ The 2019 CarTrawler Ancillary Revenue YearBook ដែលប្រមូលផ្តុំរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីសាវនកម្មរួចរបស់ក្រុមហ៊ុនអាកាសចរណ៍ច្រើនជាង១០០ទូទាំងពិភពលោក។
សម្រាប់រយៈពេលពេញ១ឆ្នាំកាលពីឆ្នាំ២០១៨ កន្លងទៅ ២៣,៥% នៃប្រាក់ចំណេញរួមសរុបរបស់ Vietjet បានកើតឡើងពីសេវាបន្ទាប់បន្សំ។
បើយោងទៅតាមគំរូអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃទាប ប្រាក់ចំណេញបន្ទាប់បន្សំ គឺជាកត្តាកាត់សេចក្តី ទៅលើភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ នៅពេលដែលប្រាក់ចំណេញបន្ថែមរបស់ក្រុមហ៊ុននោះ កើនច្រើនជាង ៩០%។
ស្របពេលដែលពួកគេនៅតែព្យាយាមធ្វើឲ្យប្រាក់ចំណេញបន្ទាប់បន្សំកាន់តែមានចំនួនច្រើនជាងមុន ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងតែមានគម្រោងផ្តល់សេវាជាច្រើនបន្ថែមទៀតនៅបរិវេណនៃអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ចាប់ពីឆ្នាំ២០២០ តទៅ។
គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ទាំងអតិថិជន និងក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ក្នុងនោះរាប់បញ្ចូលទាំងការធ្វើឲ្យប្រសើរឡើងទៅលើគុណភាពនៃសេវាកម្ម និងការបង្កើនប្រាក់ចំណូលបន្ទាប់បន្សំ ផងដែរ។
Vietjet មានគោលដៅដណ្តើមឲ្យបានចំណាត់ថ្នាក់កំពូលទាំង៥ក្នុងពិភពលោកក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលរកបានប្រាក់ចំណេញបន្ទាប់បន្សំច្រើនជាងគេបំផុត នៅពេលអនាគតឆាប់ៗនេះ៕
ទំនាក់ទំនងព័ត៌មាន:
លោក Julian Rake (និយាយភាសាអង់គ្លេស)
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទ: +855 93 32 42 83
កញ្ញា Kieu Duong (ហៅ Amy)
អ៊ីម៉ែល: [email protected]
សេខទូរស័ព្ទ: (+84) 932 775 066