នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Apple បានបញ្ចេញ iOS 13 ដែលជាប្រពន្ធថ្មីចុងក្រោយបង្អស់ សម្រាប់ឲ្យពួកយើងដែលមាន iphone ទាញយកមកប្រើប្រាស់បានហើយ។
លក្ខណៈពិសេសរបស់ iOS 13 មានច្រើនណាស់ ប៉ុន្តែលក្ខណៈពិសេស ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺ ៥ ចំណុចខាងក្រោមនេះ៖
Dark Mode
ទីបំផុត Apple បានសម្រេចបំណងប្រាថ្នារបស់អ្នកប្រើប្រាស់ទាំងអស់ ដោយបានបង្កើតលក្ខណៈពិសេសមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់ប្តូរពណ៌ background នៅលើអេក្រង់ពី Light Mode ទៅ Dark Mode បានហើយ។ ចំណុចពិសេសរបស់ Dark Mode គឺវាមាន Wallpaper ផ្ទាល់របស់វា ដែលមានភ្ជាប់ light mode និង dark mode ក្នុងរូបភាពតែមួយ។ មានន័យថា នៅពេលអ្នកប្តូរ mode ពី light ទៅ dark ឬ ពី dark ទៅ light នោះ wallpaper របស់អ្នកនឹងប្តូរពណ៌ទៅតាមនឹងដែរ។
Download on Safari, File and USB
Safari គឺជា internet browser របស់ iPhone។ ពីមុនមក អ្នកមិនអាច Download ឯកសារ, វីដេអូ ឬ ចម្រៀង នៅលើ Safari របស់ iPhone បានទេ ប៉ុន្តែឥឡូវនេះ អ្នកអាចទាញយកវាបានហើយ ដោយមិនចាំបាច់ប្រើកម្មវិធីផ្សេងមកជំនួយទៀតទេ។
អ្វីកាន់តែពិសេស ក្នុង iOS 13 លោកអ្នកអាចដោត USB ភ្ជាប់ជាមួយ iPhone ដើម្បីបើកមើលឯកសារផ្ទាល់តែម្តង។
PlayStation 4
សម្រាប់អ្នកលេងហ្គេមវិញ គឺកាន់តែប្រសើរ! iOS 13 អាចឲ្យលោកអ្នកភ្ជាប់ដៃហ្គេមរបស់ PS4 ឬ XBox ជាមួយ iPhone របស់អ្នកផ្ទាល់តែម្តង ហើយលោកអ្នកមិនបាច់ត្រូវការធ្វើ setting អ្វីទាំងអស់ និយាយឲ្យខ្លី ភ្ជាប់ភ្លាម គឺប្រើបានភ្លាម!
Game Arcade
Game Arcade គឺជាសេវាហ្គេមថ្មីរបស់ Apple ដែលលោកអ្នកគ្រាន់តែបង់ថ្លៃ $4.99 ក្នុងមួយខែ លោកអ្នកនឹងអាចលេងហ្គេមបានទាំងអស់នៅលើ Arcade ហ្នឹងតែម្តង។ ខែដំបូង Apple បើកឲ្យលេង free។ អ្វីសំខាន់ គឺថា ហ្គេមរបស់ Arcade គឺអាចលេងបាននៅលើគ្រប់ device ទាំងអស់របស់ Apple ដូចជា Macbook, ipad, iPhone និង Apple TV។
Keyboard
នៅពេល iOS 13 អាចឲ្យសរសេរដោយ swipe នៅលើ keyboard ដូច android បានហើយ៕
សូមទស្សនាវីដេអូខាងក្រោម ដើម្បីដឹងពីលក្ខណៈផ្សេងទៀត៖