ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៩កញ្ញា បានប្រកាសថា សូមស្វាគមន៍លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា! លោកបានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃនេះ ។
លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតបក្សប្រឆាំង បានសរសេរសារលើហ្វេសប៊ុក នៅថ្ថៃ១៩ កញ្ញា ២០១៩នេះថា ៖
សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ល៩កផាទ្រិក មើហ្វីុ (Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលលោកទើបអញ្ជើញមកដល់នៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថាលោកនឹងប្រើប្រាស់ជំនាញ ភាពជាអ្នកដឹកនាំ និងបទពិសោធន៍របស់លោកក្នុងការជំរុញឲ្៦ស្ថានភាពនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជាបានប្រសើរឡើងវិញ។ សូមជូនពរលោកបានជោគជ័យក្នុងការបំពេញបេសកកម្ម និងតួរនាទី របស់លោកនៅកម្ពុជា៕