• សេដ្ឋកិច្ច៖ ថៃ​ចំណេញកប់ ​ក្រោយនាំ​ចេញ​សាច់​មាន់​ទៅ​ចិន​កើន​ឡើង​ជាង «៧០០%» ដោយសារការ​ផ្ទុះ​ជំងឺ​ប៉េស​ជ្រូក!

    (បាងកក)៖ សមាគមអ្នកនាំចេញទំនិញរបស់ថៃ (TBPEA) បានឲ្យដឹងថា ដោយសារតែការថយចុះនៃតម្រូវការ សាច់ជ្រូកនៅចិន ជុំវិញការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនោះ ប្រទេសថៃបានឆក់ឱកាសល្អនេះ ក្នុងការនាំចេញសាច់ មាន់បន្ថែមទៅកាន់ប្រទេសចិន ដែលបានកើនឡើងរហូតដល់ជាង ៧០០%ឯណោះពីចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

    ប្រធានសមាគម TBPEA លោក គូគ្រីត អារីផាកន (Kukrit Arepagorn) បានបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិកបាន និងកំពុងធ្វើឲ្យប្រជាជនចិន ភ័យខ្លាចក្នុងការទទួលទានសាច់ជ្រូក ដូច្នេះប្រទេសថៃអាចនាំចេញសាច់មាន់ទៅ កាន់ប្រទេសចិន កើនឡើងយ៉ាងគំហុកស្មើនឹង ៣៣,៥០០តោន ឬរហូតដល់ ៧១២% បើធៀបនឹងឆ្នាំមុន។ តួលេខនេះក៏ធ្វើឲ្យចិនក្លាយជាប្រទេសធំទីបីផងដែរ ដែលបាននាំចូលសាច់មាន់ពីប្រទេសថៃ បន្ទាប់ពីសហភាព អឺរ៉ុប និងប្រទេសជប៉ុន។

    គួរបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិក ASF បានកើតមានឡើងខ្លាំងជាងគេនៅប្រទេសចិន និងវៀតណាម ប៉ុន្តែក្នុងប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងជើង កូរ៉េខាងត្បូង និងហ្វីលីពីនជាដើមសុទ្ធតែបានកើតមាន ជំងឺនេះដូចគ្នា ប៉ុន្តែស្ថិតក្នុងកម្រិតស្រាលប៉ុណ្ណោះ។ ការកើតមានជំងឺនេះបានធ្វើឲ្យប្រជាជននៅវៀតណាម និងចិនភ័យខ្លាចក្នុងការទទួលទាន សាច់ជ្រូក និងបានងាកទៅទទួលទានសាច់ត្រី គ្រឿងសមុទ្រ មាន់ និងគោជំនួសវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ