• ប្រទះឃើញពស់ថ្លាន់ធំៗជាច្រើនក្បាល ត្រូវឆេះខ្លោចស្លាប់ ក្នុងភ្លើងឆេះព្រៃនៅកោះ Borneo របស់ឥណ្ឌូណេស៊ី

    ប្រជាជនម៉ាឡេស៊ីបានប្រឈមស៊ូទ្រាំនឹងអ័ព្ទពុល ដែលបង្កដោយភ្លើងឆេះព្រៃពីប្រទេសឥណ្ឌូនេស៊ីច្រើនថ្ងៃមកហើយ ប៉ុន្តែវាមិនមែនតែមនុស្សទេដែលរងគ្រោះពីបញ្ហានេះ ហើយក៏មានប្រទេសជាច្រើនដែរ ដែលបានរងផលប៉ះពាល់នៃអ័ព្ទនេះ។ ជាក់ស្ដែងមានសត្វជាច្រើនរស់នៅក្នុងព្រៃប្រទេសឥណ្ឌូនេស៊ីបានស្លាប់យ៉ាងច្រើន ដោយសារតែជម្រករបស់វាត្រូវបានឆាបឆេះទៅតាមកម្លាំងអគ្គិភ័យ ហើយពួកវាផ្ទាល់ក៏ប្រហែលជាគ្មានជម្រើសនឹងអាចរត់រួចពីភ្លើងបាន ទើបបណ្ដាលឱ្យពួកវាស្លាប់យ៉ាងអាណោច​អាធ័ម។

    ក្នុងនោះរួមមានទាំងពស់ថ្លាន់ផងដែរ ដោយពស់ថ្លាន់យ៉ាងធំមួយចំនួនត្រូវបានដុតបំផ្លាញ ហើយរូបថតសាកសពរបស់សត្វល្មូនយក្សទាំងនេះ ក៏កំពុងត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។ អ្នកនិយមលេងអ៊ីនធឺណេតក៏មានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការបាត់បង់នេះ ហើយមានមួយក្បាលនោះគឺមានប្រវែងរហូតដល់ទៅ ១០ម៉ែត្រ និងអង្កត់ផ្ចិត ២០សង់ទីម៉ែត្រ ឯណោះ។

    សត្វពស់ដែលមានទំហំធំបែបនេះត្រូវបានជនជាតិឥណ្ឌូនេស៊ីហៅវាថា «ស្ដេចពស់ថ្លាន់» ដែលអាចលេបសត្វចិញ្ចឹមដូចជាពពែ និងគោ ក្របី ឬសូម្បីតែមនុស្សបានយ៉ាងងាយ ហើយវាក៏ជាប្រភេទកម្រមាន។ សត្វពស់ធំៗទាំងនេះត្រូវបានដុតកម្លោចរហូតដល់ងាប់ ហើយខ្លះវិញបានខ្លោចក្រៀម និងមានខ្លះទៀតស្លាប់ទាំងបើកមាត់ចំហរ។ សពមួយចំនួនមានទាំងតូច/ធំនៅជុំគ្នាដូចជាគ្រួសារ និងបានស្លាប់ជុំគ្នាយ៉ាងគួរឱ្យអាណិតអាសូរ ហើយមិនដឹងថា វារងទុក្ខបុណ្ណាទម្រាំវាផុតដង្ហើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ