តារាសម្ដែង Kim Tae Hee និង Rain ពេលនេះ ក្លាយជាឪពុកម្ដាយកូនចំនួនពីររូបហើយ។ នៅថ្ងៃទី ១៩ ខែកញ្ញា ផលិតកម្មរបស់ Kim Tae Hee បានចែករំលែកដំណឹងល្អដូចខាងក្រោមនេះ ៖
“សួស្ដី! នេះគឺជា Story J Company ផលិតកម្មរបស់តារាស្រី Kim Tae Hee។ ពួកយើងចង់ចែករំលែកដំណឹងល្អគឺ គូស្វាមី Kim Tae Hee និង Jung Ji Hoon (Rain) បានទទួលស្វាគមន៍សមាជិកថ្មីនៃគ្រួសាររបស់ពួកគេ។ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា Kim Tae Hee បានផ្ដល់កំណើតដល់កូនទីពីរ ជាកូនស្រីមានសុខភាពល្អ នៅមន្ទីរពេទ្យនៅទីក្រុងសេអ៊ូល។ កូននិងម្ដាយសុទ្ធតែមានសុខភាពល្អ ហើយពួកគេកំពុងសម្រាកក្រោមការមើលថែយ៉ាងដិតដល់ពីក្រុមគ្រួសារ។
ពួកយើងសូមអរគុណចំពោះសារអបអរសាទរ និងចំណាប់អារម្មណ៍ចំពោះ Kim Tae Hee។ នាងនឹងខិតខំប្រឹងប្រែង ដើម្បីវិលត្រឡប់ជាតារាសម្ដែងស្រីដ៏ល្អម្នាក់។ សូមសម្ដែងការគាំទ្រឲ្យបានច្រើន។ សូមអរគុណ។”
Rain និង Kim Tae Hee បានរៀបការនៅខែមករា ឆ្នាំ ២០១៧ និងបានកូនស្រីដំបូងនៅក្នុងខែតុលា ឆ្នាំ ២០១៧៕