កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីនារីម្នាក់មានឈ្មោះ Phea Sreyleak បានបន្លំខ្លួនធ្វើជាប៉ូលិស ហើយបានបោកប្រាស់ជនបរទេសជាច្រើននាក់យកបានប្រាក់មិនចេះតិច ដោយធានាជួយរត់ការធ្វើ Visa/ទិដ្ឋាការសម្រាប់រយៈពេល១ឆ្នាំ។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបញ្ជាក់ដល់សារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅអោយបានជ្រាបថា មន្ត្រីឈ្មោះ ភា ស្រីល័ក្ខ ភេទស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែប្រសិនបេីបុគ្គលរូបនេះប្រព្រឹត្តិបទល្មេីសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសបញ្ចាក់អំពី ប៉ូលិសស្រី ដែលបន្លំបោកលុយជនបរទេស រឿងរត់ការធ្វើ Visa
ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]