ខ្សែភាពយន្តគំនូរជីវចល “Crayon Shin-Chan” ដែលប្រិយមិត្តតែងនិយមហៅថារឿង “ឈីងចាំង” គឺជារឿងតុក្កតាដ៏មានប្រជាប្រិយភាពមួយមិនមែនសម្រាប់តែកុមារនោះទេ តែចំពោះយុវវ័យផងដែរ។ ក្រោយទស្សនាខ្សែភាពយន្តគំនូរជីវចលនេះរួច ប្រិយមិត្តជាច្រើនតែចង់ដឹងថា តើអ្នកណាជាអ្នកបញ្ចូលសំឡេងយ៉ាងល្អឲ្យតួអង្គឈីងចាំង? ថ្ងៃនេះអង្គភាពខ្មែណូតសូមបង្ហាញជូនវត្តមានម្ចាស់សំឡេងរបស់តួអង្គឈីងចាំង តែគួរអោយសោកស្តាយ ព្រោះវាជាដំណឹងមរណភាពរបស់គាត់ផងដែរ។
អ្នកបញ្ចូលសំឡេងឲ្យតួអង្គឈីងចាំង មានឈ្មោះថា Chiang Tu-hui ជាជនជាតិចិនតៃវ៉ាន់ មានអាយុ ៤៩ ឆ្នាំ នៅពេលដែលលោកស្រីបានលាចាកលោកនេះ។ លោកស្រី Chiang Tu-hui ត្រូវបានគេរកឃើញថាមានជំងឺមហារីកមាត់ស្បូនដំណាក់កាលទី ៤ ហើយជំងឺមហារីកនេះបានធ្វើឲ្យសេរីរាង្គមួយចំនួនក្នុងរាយរបស់លោកស្រីត្រូវចុះខ្សោយ និងលែងដំណើរការរហូតដល់លោកស្រ្តីត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ លោកស្រី Chiang Tu-hui ជាអតីតសមាជិកនៅក្នុងក្លឹបរាំ និងសម្តែងនៅក្នុងមហាវិទ្យាល័យពេលលោកស្រីនៅមានអាយុ ២៤ ឆ្នាំ។ ក្រោយមកគាត់ធ្លាប់បានធ្វើជាតារាសម្តែងល្ខោនបុរាណ និងចុងក្រោយលោកស្រីបានក្លាយជាអ្នកបញ្ចូលសំឡេងក្នុងខ្សែភាពយន្តផ្សេងៗរហូតមកដល់ដំណាក់កាលចុងក្រោយនៃជីវិតនេះ៕