មនុស្សស្រីគ្រប់រូបតែងស្រម៉ៃចង់ឲ្យបុរសដែលខ្លួនស្រលាញ់មកសុំខ្លួនរៀបការ ដើម្បីចាប់ដៃគ្នាសាងអនាគត និងសាងគ្រួសាររស់នៅជុំគ្នារហូតចាស់កោងខ្នងមានកូនមានចៅ រីឯក៏មិនខុសគ្នាដែរគឺតែងចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ និងចង់ឲ្យរូបនាងចងចាំនូវអនុស្សាវរីយ៍ល្អៗដែលរូបគេបានកសាង និងលះបង់ដើម្បីនាង។
ជាទូទៅយើងតែងឃើញពិធីសុំរៀបការ ឬហៅថា Wedding Proposal តែងធ្វើនៅលើដីគោកធម្មតា ដោយជ្រើសរើសនៅទីតាំងស្រស់ស្អាតប្លែកៗគ្នា និងរៀបចំបែបរ៉ូមែនទិក ដោយឡែកគូស្នេហ៍មួយគូនេះវិញគឺថាប្លែកមិនធម្មតានោះឡើយ ដោយពួកគេបានរៀបចំពិធីសុំរៀបការនេះនៅក្រោមបាតសមុទ្រ ដែលពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។
វីដេអូសុំរៀបការពីបុរសម្នាក់ដែលមានឈ្មោះថា រាទី និងនារីជាគូស្នេហ៍ស្រស់ស្អាត លីន ត្រូវបានមហាជនចែករំលែកពេញបណ្តាញសង្គម ដោយពួកគេបានធ្វើឲ្យមហាជនរំភើបចិត្តជាខ្លាំង ព្រោះនេះគឺទិដ្ឋភាពមួយដែលយើងកម្របានឃើញ និងជួបប្រទះ។ ម្យ៉ាងវិញទៀតការសុំរៀបការក្រោមបាតសមុត្រនេះ គឺមិនមែនជារឿងងាយស្រួលនោះឡើយ តែនៅពេលដែលយើងធ្វើបានសម្រេចវាក៏រំភើប និងគួរឲ្យចងចាំគ្មានថ្ងៃភ្លេចនោះដែរ។ តោះមកស្តាប់ការចែករំលែក និងទស្សនាវីដេអូ Wedding Proposal របស់ពួកគាត់តាមរយៈវីដេអូខាងក្រោមនេះទាំងអស់គ្នា!