• កញ្ញា ប៉ូ គីម​ថេង​សុធីតា តំណាង​កម្ពុជា​ទៅ​ប្រកួត កញ្ញា​ឯកអាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៩ នៅ ហ្វីលីពីន

    (ភ្នំពេញ)៖ កញ្ញា ប៉ូ គីមថេងសុធីតា គឺជាតារាបង្ហាញម៉ូតមួយរូប ដែលមានរូបសម្រស់ស្រស់សោភា និងមានទេព កោសល្យលើវិស័យម៉ូដែលច្រើន រួមផ្សំនឹងចំណេះដឹងទូទៅទូលំទូលាយ សាកសមតំណាងកម្ពុជា ទៅប្រកួត ក្នុងកម្មវិធីលំដាប់អន្តរជាតិ។ យ៉ាងណាមិញ នៅថ្ងៃទី២៦ខាងមុខនេះ កញ្ញា នឹងធ្វើជាបវរកញ្ញាតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។ ទន្ទឹមគ្នានេះ មុនចេញ ដំណើរនាងនឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាការប្រវត្តិជីវិតក្នុងវិថីបង្ហាញម៉ូត ដល់ទស្សនិកជនបានជ្រាប់។

    ជាការកត់សម្គាល់ មិនមែនជាភាពងាយស្រួលនោះទេ ក្នុងការចេញទៅប្រកួតប្រជែងសមត្ថភាពក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោក ផ្នែកម៉ូដែលមួយនេះ ព្រោះមានបេក្ខនារីមកពីបណ្តាប្រទេសជាច្រើន ដែលសុទ្ធសឹង តែពោរពេញដោយសមត្ថភាពបានប្រមូលផ្តុំគ្នា។ ហេតុនេះហើយ ក្នុងនាមតំណាងកម្ពុជា កញ្ញា ប៉ូ គីមថេង សុធាតា ក៏បានត្រៀមរួចជាស្រេចនូវសមត្ថភាព និងតម្រូវការនានារបស់កម្មវិធីមួយនេះ។ តែយ៉ាងណាយើងមិន ទាន់ដឹងនោះទេថា តើក្រៅពីហ្វឹកហាត់ការដើរម៉ូត កញ្ញាឯករូបនេះ បានត្រៀមអ្វីបន្ថែមទៀតនោះ ហើយថាតើ នាងមានការប្តេជ្ញាចិត្តអ្វីខ្លះ ដើម្បីទទួលបានជ័យជំនះក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩នេះ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ