កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមទាំង Twitter អ៊ីនស្តាក្រាម និងហ្វេសប៊ុក នូវរូបភាពនារីវ័យក្មេង ស្ថិតក្នុងឯកសណ្ឋានចៅក្រម គិតមកទល់ពេលនេះរូបភាពទាំងនេះត្រូវបានគេចែករំលែកនៅលើTwitter រហូតដល់ទៅ ជាង២ម៉ឺនដងឯណោះ ហើយជាពិសេសរូបភាពនារីចៅក្រមនេះក៏ធ្លាយមកបណ្តាញសង្គមរបស់កម្ពុជាផងដែរ។ ចាប់តាំងពីរូបភាពនារីវ័យក្មេងនេះបានល្បីទូទាំងអាស៊ីរួចមក មានមនុស្សមិនតិចទេដែលលង់ស្រលាញ់ និងគ្រប់គ្នាបានឆ្ងល់ថានារីរូបនោះជានរណា ហើយនាងពិតជាមានអាជីពជាចៅក្រមទាំងនៅវ័យក្មេងពិតមែនឬ?
យ៉ាងណាមិញនារីខាងលើនេះមានឈ្មោះ Leanna Leonardo អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Gadjah Mada ក្នុងក្រុង Yogyakarta និងមានអ្នកគាំទ្រនៅលើអ៊ីនស្តាក្រាមរហូតដល់ទៅជាង ១៦ម៉ឺននាក់។ ដើម្បីកុំឲ្យមានការយល់ច្រឡំ យុវតីរូបនេះក៏បានបញ្ជាក់ថានាងមិនមែនជាចៅក្រមទេ ហើយរូបភាពទាំងនេះគ្រាន់តែជាតុលាការប្រឌិតនៅក្នុងសាកលវិទ្យាល័យតែប៉ុណ្ណោះ ។ ថ្មីៗនេះកញ្ញាបានបង្ហោះថា បានបញ្ចប់ការសិក្សាផ្នែកច្បាប់ហើយ អាជីពជាចៅក្រមនេះ គឺជាក្តីស្រមៃរបស់នាង។ យ៉ាងណាមិញមានការជូនពរជាច្រើនជូនដល់និស្សិតស្រស់ស្អាតម្នាក់នេះឲ្យជោគជ័យក្តីស្រមៃរបស់គាត៕