• អបអរសាទរ! ទីបំផុត នាយ តាក់ស៊ី ទិញរថយន្តថ្មីបានហើយ ក្រោយទទួលការជួយរៃអង្គាសពីសប្បុរសជន

    នាយ តាក់ស៊ី ដែលបងប្អូនប្រិយមិត្តស្គាល់រូបគាត់ច្បាស់តាមរយៈកាយវិការកំប្លុកកំប្លែង យ៉ាងណាមិញក្រោយបួសបានមួយរយៈខ្លី តារាកំប្លែងរូបនេះបានលាចាកសិក្ខាបទ ព្រោះតែស្ថានភាពជម្ងឺរបស់ខ្លួន ហើយវិលត្រលប់ចូលមកកំប្លែងវិញ។ ហើយថ្មីៗនេះ នាយ តាក់ស៊ី ក៏ទទួលបានការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មី ប៉ុន្តែនៅសល់ជាង២ពាន់ដុល្លារទៀតទើបបង់រំលួសដាច់។ ដោយតារារូបនេះបង្ហាញពីក្តីរំភើប រីករាយក្រោយទទួលបានរថយន្តថ្មី និងសង្ឃឹមថាលោកនឹងបានចេញទៅសម្តែងនិងធ្វើការបានងាយស្រួល ដើម្បីរកចំណូលធ្វើការបង់រំលួសបន្ថែម។

    យោងតាមប្រភពលោក K01 បានឲ្យដឹងថា៖ «មកអបអរជាមួយនឹងនាយតាក់ស៊ី ដែលបាននាំសមាជិកថ្មីចូលផ្ទះ ហើយពេលនេះ សូមអោយបងជួបតែសំណាងល្អ អរគុណដល់ គ្រុប ស្រលាញ់ មួយជីវិត បេះដូង មនុស្សធម៌ ដែលបានរៃគ្នា ជួយបានខ្លះ ខ្លះទៀត គឺខ្វះគេសិន»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ