មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង បានក្លាយជាអ្នកនយោបាយចុងក្រោយគេបង្អស់ដែលកោរសក់របស់ខ្លួនជាសាធារណនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។
លោក Hwang Kyo-ahn បានធ្វើការកោរសក់របស់ខ្លួនទាំងស្រុងនៅពីមុខហ្វូងអ្នកគាំទ្រ និងអ្នកកាសែតខាងក្រៅវិមានរដ្ឋាភិបាលកាលពីល្ងាចថ្ងៃចន្ទកន្លងទៅ។ ការតវ៉ានេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានតែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី គឺលោក Cho Kuk ដែលត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរ។ ដោយឡែក កាលពីសប្ដាហ៍មុនអ្នកតំណាងរាស្ត្រជាស្ត្រីពីររូប ក៏បានកោរសក់របស់ខ្លួនផងដែរជុំវិញបញ្ហាចម្រូងចម្រាសខាងលើ។
គួរបញ្ជាក់ថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យលោក Cho លាលែងពីតំណែង ឬត្រូវបណ្ដេញចេញក្រោមការដឹកនាំរបស់ប្រធានាធិបតី Moon Jae-in៕