• ចោរសម័យទំនើប! លួចស្លាកលេខឡានហើយ ថែមទាំងក្លែងបន្លំ QR code ជាពិសេស ពេលស្កេនគឺចេញតាម Website ក្លែងក្លាយដែលជនខិលខូចបានបង្កើតទៀត!

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីថ្មីមួយដោយ មានការក្លែងបន្លំនូវQR code ស្លាកលេខឡាន តម្រូវតាម វេបសាយក្លែងក្លាយជាដែលក្រុមខិលខូចបានបង្កើត។ ដោយម្ចាស់ស្លាកលេខមានគណនីហ្វេសប៊ុកឈ្មោះ Sophal Amarin បានឲ្យដឹងថាស្លាកលេខរថយន្តរបស់ខ្លួនដែលបានបាត់ ត្រូវបានប្រទះឃើញនៅលើរថយន្តអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះក្រុមចោរបានក្លែងបន្លំQR code ពេលស្កេនគឺចេញតាម Website ក្លែងក្លាយដែលជនខិលខូចនោះបានបង្កើត ដូច្នេះហើយនេះបទពិសោធន៍មួយសម្រាប់បងប្អូន ចៀសវាងក្នុងការទិញស្លាកលេខឡានមួយទឹក​ និងប្រុងប្រយ័ត្ននៅពេលដែលស្កេន OR Code គួរតែកត់សម្គាល់ថាវេបសាយណាពិត វេបសាយណាក្លែងក្លាយ ដោយវេបសាយខុសគ្នាត្រង់អក្សរកន្ទុយ​ .kh (ពិត)​ និង​ .com(ក្លែងក្លាយ)។

    ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ឡានដែលបានបាត់ស្លាកលេខ​ និង​ ឡានដែលប្រេីស្លាកលេខដែលគេបានបាត់​ អ្វីដែលពិសេសល្បិចថ្មីមួយទៀតគឺវាកែQR Code តម្រូវតាម​ Website ដែលបង្កេីតក្លែងក្លាយដែលពេលដែលយេីងScan QR code ទៅគឺវាបង្ហាញម៉ូដែលឡានត្រូវតាមស្លាកលេខ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ