(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវកក្រើកហ្វេសប៊ុក ជុំវិញបុរសមួយក្រុមថតបង្ហោះពីសកម្មភាពសិល្បករ អមដោយ ការជេរប្រមាថពូជខ្មែរ និងដៀលអ្នកសិល្បៈ ធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវភាគីម្ខាងទៀតកាត់តវីដេអូ ហើយចោទថា មានបំណងចង់ប្រើអំពើហិង្សា នៅព្រលានអ៊ីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬបកស្រាយនោះទេ។ យ៉ាងណាមិញ ផ្អែកតាមហ្វេសប៊ុកកាលពី ព្រឹកថ្ងៃទី១៧ កញ្ញា លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារបកស្រាយ។
លោកបានសរសេរជាសាធារណៈថា «រឿងពិតកើតឡើងនៅកូរ៉េ នៅប្រលានអ៊ីនឆន ប្រទេសកូរ៉េទេ ដែលជា ការព្យាយាមថតលើកទី២របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាលេស៊ីហើយ ម៉្យាងទៀត ដោយសារទីនោះ យើងកំពុងឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាមឃាត់ការថតគ្រប់រូបភាព។ បើនិយាយពីច្បាប់ នៅកូរ៉េ ថតគេគ្មានការអនុញាតិអាចមានទោសដល់ជាប់គុក ហើយជាប់ blak list ជាពិសេសកន្លែងអន្តោ ប្រវេសទៀត ក្រុមសិល្បៈព្យាយាមសម្របសម្រួល ឲ្យបញ្ចប់តែក្រុមបងប្អូនកាន់តែទាញកាមេរាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះដៀលប្រមាថ»។
បន្ថែមពីការបង្ហោះ ក្នុងកិច្ចសម្ភាសន៍បន្ថែមពីលើការបង្ហោះ លោកហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះ បញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូ បានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចរចាគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ា ស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំឲ្យបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយ លូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះ ក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទ ប្រកាន់។ លោកហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាន នោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះ បំប៉ោងស្ថានការណ៍ ហើយស្រាប់តែពេលចរចា ឲ្យលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍អោយកាន់ តែមើលទៅធ្ងន់ធ្ងរ។
លោកទទួលស្គាល់ចំពោះកំហុស របស់ក្រុមអ្នករួមដំណើរដែលសាងកំហុសឆ្គង នៅព្រលានយន្តហោះនៅក្នុង ប្រទេសម៉ាឡេស៊ី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើឲ្យ ក្រុមរបស់លោក ដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច ហើយស្រាប់តែថតវីដេអូ យកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើឲ្យគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។
លោកបន្តថា ម្យ៉ាងសំឡេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើក សំលេងឮៗ បង្កការប៉ះពាល់ នៅកន្លែងរង់ចាំនោះដែរ។ បើមានអ្នកដំណើរ ឬ អ្នកបម្រើការនៅក្នុងព្រលាននៅ ម៉ាឡេស៊ីណាម្នាក់ មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថា វាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាស គឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយក នៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ។ លោកថាគ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬគ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍ឲ្យធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។
លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុង វីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធផល ពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកឲ្យមេធាវីបន្តនិតិវិធីសិន៕