• Klopp ថា Liverpool ឆ្នាំនេះ មិនខ្លាំងដូចរដូវកាលមុនឡើយ ក្នុងចំណោមក្រុមខ្លាំងនៅអឺរ៉ុប

    (ក្រុងតូរីន)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅនៃក្លឹបហង្សក្រហមបានថ្លែងថា Liverpool រដូវកាលនេះ ពុំមែនជាដៃគូក្រុមខ្លាំងដទៃទៀតនៅអឹរ៉ុបឡើយ។

    ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុមម្ចាស់ផ្ទះ ពពកស Napoli នៅថ្ងៃបើក ឆាក UEFA Champions League រាត្រីនេះនៅប្រទេសអ៊ីតាលី ក្នុងវគ្គសន្សំពិន្ទុនៃពូល E ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន San Paolo។

    គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលបានដឹកនាំ Liverpool លេងឈ្នះក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ដើម្បីគ្រប់ គ្រងពាន UEFA Champions League រដូវកាលមុននោះបានលើកឡើងថា «រដូវកាលឆ្នាំ២០១៩-២០២០ ពោរពេញទៅដោយក្រុមខ្លាំងច្រើនណាស់ មិនមែនត្រឹមតែ Liverpool ឡើយ តែសម្រាប់ ៤ក្រុមរបស់អង់គ្លេស ខ្ញុំគិតថា Manchester City ល្អជាងគេ។ រដូវកាលមុនយើងពិតជាល្អដែលស័ក្តិសមក្នុងការទទួលបានពាន Champions League ពិតមែន»។

    គួរបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី២ ដែល Liverpool ត្រូវបានចាប់ពូលនៅជាមួយ Napoli បន្ទាប់ពីរដូវកាលមុន ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ១-០ ក្នុងការប្រកួត ២ជើងប្តូរទឹកដីគ្នានៃវគ្គសន្សំពិន្ទុប្រចាំពូល C។ យ៉ាងណាក៏ដោយ Liverpool បានកំពុងបង្ហាញទម្រង់លេងដ៏ល្អក្នុងលីគកំពូល Premier League របស់អង់គ្លេសរដូវ កាលនេះ តាមរយៈឈ្នះ ៥ប្រកួតជាប់គ្នា មិនដែលចាញ់ និងស្មើឡើយ រកបាន ១៥ពិន្ទុពេញ នាំមុខក្រុមការពារតំណែង ជើងឯក Manchester City ដែលឈរនៅលេខ២ មាន ១០ពិន្ទុប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ