ប្រទេសថៃបានក្លាយជាប្រទេសដែលនាំចេញកៅស៊ូធំបំផុតលើពិភពលោក ខណៈដែលប្រទេសចិនគឺជាទីផ្សារធំបំផុតរបស់ប្រទេសថៃដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិននិងប្រទេសជាច្រើនទៀត នេះបើយោងតាមនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃដែលបានប្រកាសកាលពីម្សិលមិញនេះ។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៨ ប្រទេសថៃបាននាំចេញកៅស៊ូក្នុងតម្លៃប្រមាណជាង ៤.៦ ពាន់ដុល្លារអាមេរិកស្មើនឹង ១.៨២% នៃការការនាំចេញផលិតផលសរុបរបស់ថៃ។
ទន្ទឹមនឹងនេះការនាំចេញកៅស៊ូទៅកាន់ប្រទេសចិនកាលពីឆ្នាំមុនមានតម្លៃប្រមាណ ១.៩៦ ពាន់លានដុល្លារអាមេរិកស្មើនឹង ៤៣% នៃការនាំចេញកៅស៊ូសរុបរបស់ប្រទេសថៃក្នុងឆ្នាំ ២០១៨។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារធំបំផុតរបស់ខ្លួន ថៃក៏នាំចេញទៅកាន់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្ពូងផងដែរ៕